Khmernote Media
  • អន្តរជាតិ

    បារាំង៖ ប្រភពពីមន្ត្រីប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅជិតផ្សារបុណ្យណូអែលមួយនៅក្នុងទីក្រុង Strasbourg កាលពីថ្ងៃអង្គារនេះ និងមនុស្ស១១នាក់ ទៀតបានរងរបួស។ មូលហេតុនៃការវាយប្រហារនេះគឺមិនទាន់មានរបាយការណ៍ច្បាស់លាស់ណាមួយអាចបញ្ជាក់បាននោះទេ ប៉ុន្តែប្រទេសបារាំងកំពុងតែដាក់កម្លាំងការពារ និងបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនជុំវិញការវាយប្រហារនេះ។ អ្នកលក់ដូរក្នុងផ្សារបុណ្យណូអែលម្នាក់បានប្រាប់ទូរទស្សន៍ BFM ថា គាត់ឮគ្រាប់កាំភ្លើង និងឃើញមនុស្សរត់ចេញ ហើយវាមានរយៈពេលប្រហែលជា ១០នាទី ។ ទីផ្សារបុណ្យណូអែលត្រូវបានប្រារព្ធធ្វើនៅចំពោះមុខសន្តិសុខដ៏តឹងរ៉ឹងនៅឆ្នាំនេះ ដោយមិនមានការអនុញ្ញាតឱ្យរថយន្តចូលទៅបរិវេណផ្សារនេះទេ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីទើបហេតុការណ៍បែបនេះនៅតែអាចកើតមានឡើយ។ យ៉ាងណាមិញមូលហេតុនៅតែមិនទាន់ស្រាវជ្រាវរកឃើញបានភ្លាមៗនោះទេ ចំណែកអ្នកយកព័ត៌មានរ៉យទ័រម្នាក់ក្នុងចំនោមមនុស្ស ៣០ ទៅ ៤០នាក់ ត្រូវបានភៀសខ្លួនចូលក្នុងបន្ទប់ក្រោមដីនៃផ្សារទំនើបមួយដើម្បីសុវត្ថិភាពផ្ទាល់របស់ពួកគេ ដោយរង់ចាំឱ្យប៉ូលីសដោះស្រាយបញ្ហាក្នុងតំបន់នោះរួចរាល់សិន៕ អត្ថបទ៖ លីដា ប្រភព៖ cnbc

    December 12, 2018
  • បច្ចេកវិទ្យា

    ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ត្រូវបានតុលារកាណាដា សម្រេចឲ្យតម្កល់លុយ ដើម្បីនៅក្រៅឃុំហើយ ដែលការសម្រេចដូចនេះត្រូវបានគេមើលឃើញថា ទំនងជាមានអន្តរាគមន៍ពីលោកប្រធានធិបតីអាមេរិក Donald Trump។ គួរម្លឹកជូនថា អ្នកស្រី Meng Wanzhou អាយុ ៤៦ ឆ្នាំ ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei និងជាកូនស្រីរបស់អតីតប្រធានក្រុមហ៊ុន Huawei ត្រូវបានតុលាការកាណាដាចាប់ខ្លួន ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការដកដាក់លុយប្រមាណជា ១០ លានដុល្លារក្នុងធនាការអន្តរជាតិខុសប្រក្រតី និងធ្វើឲ្យធនាគារអន្តរជាតិមួយនោះបានរំលោភបំពាន់ទៅលើទណ្ឌកម្មរបស់អាមេរិក។ ដោយហេតុនេះហើយទើបគាត់ត្រូវបានតុលាការកាណាដាចាប់ខ្លួន តែយ៉ាងណាក្តី ១០ ថ្ងៃក្រោយការចាប់ខ្លួនគាត់ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំវិញ។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា ជុំវិញបញ្ហានេះវាអាចជាអន្តរាគមន៍របស់លោក Donald Trump ព្រោះពេលនេះអាមេរិក

    December 12, 2018
  • អន្តរជាតិ

    មានការចែករំលែកលើបណ្ដាញហ្វេសប៊ុកពីករណីគ្រោះថ្នាក់លើកុមារាមួយរូប ដែលកើតឡើងដោយនឹកស្មានមិនដល់ ដោយកុមារារងគ្រោះត្រូវបានកញ្ចក់វ៉ែនតាបែក មុតចូលគ្រាប់ភ្នែក គួរឲ្យ្ញញញើត។ ជាក់ស្ដែង តាមការរៀបរាប់របស់ម្ដាយកុមាររងគ្រោះផ្ទាល់បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកូនគាត់មុតភ្នែកបែបនេះ ដោយសារតែមិត្តដែលអង្គយជិត ក្រវីខែ្សកាតាបរួចមកប៉ះត្រូវនឹងវ៉ែនតា រហូតធ្វើឲ្យកញ្ចក់វ៉ែនតាគេបែក និងអំបែងកញ្ចក់ខ្ទាតចូលទៅមុតគ្រាប់ភ្នែកតែម្ដង។ ខណៈនេះស្រី្តជាម្តាយបាននាំកូនទៅមន្ទីរពេទ្យរួចរាល់ហើយ រងចាំតាមដានលទ្ធផលបន្ត។ យោងតាមសារក្នុងហ្វេសប៊ុករបស់ស្រ្តីជាម្តាយដែលមានឈ្មោះថា សាវ ឌី បានរៀបរាប់ទាំងទឹកភ្នែកថា៖ «ទុក្ខអើយ! ទុក្ខផ្ទួនៗគ្នា កូនងងឹតភ្នែកទើបពាក់វ៉ែនតាបាន2ថ្ងៃ ឥឡូវមកត្រូវភ្នែកទៀតកូនខ្ញុំអង្គុយរៀន មិត្តភក្តិវា ក្រវីខ្សែកាបូប វាត់ត្រូវកញ្ចក់វ៉ែនតាកូនខ្ញុំកំពុងតែពាក់ហ្នឹងបែក។ ឥឡូវកញ្ចក់វែនតា មុតចូលគ្រាប់ភ្នែក»។​ តាមរយៈការចែករំលែកនេះ សង្ឃឹមថាឪពុកម្ដាយ ក៏ដូចជាអ្នកគ្រូ លោកគ្រូ បង្កើនការប្រុងប្រយ័ត្ន និងណែនាំដល់ក្មេងៗ ប​ន្ថែមទៀត៕

    December 12, 2018
  • អន្តរជាតិ

    បុកល្ហុង ក្តាមប្រៃ ប្រហុក អាហារដែលមានរសជាតិជូរ ហិរ ប្រៃ សុទ្ធតែជាចំណីពេញនិយមនៅអាស៊ី ជាពិសេសថៃ និងខ្មែរយើងតែម្ដង។ តួយ៉ាងបច្ចុប្បន្ននេះយើងសង្កេតឃើញថា ហាងអាហារតាមផ្លូវលក់ចំនីប្រភេទនេះបានបន្តកកើតឡើងស្អេកស្កះ ហើយហាងមួយៗ ពោរពេញដោយភ្ញៀវណែនៗ ជារៀងរាល់ថ្ងៃ។ ទទួលស្គាល់ អាហារជូរ ហិរ និងរបស់ផ្អាប់ជារបស់ឆ្ងាញ់ និងជាអាហារដែលមានរសជាតិប្រចាំរបស់ខ្មែរយើង។ ប៉ុន្តែ ការទទួលទានវាជាញឹកញាប់វាពុំបានផ្តល់ផលល្អឡើយ ហើយថែមទាំងផ្តល់ផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៀតផង។ ជាក់ស្តែង គណនីហ្វេសប៊ុកមានឈ្មោះថា Daa LaaDaa បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ឲ្យដឹងថា៖ «រឿងដែលមនុស្សភាគច្រើនតែងមើលរំលង ចូលចិត្តញាុុំគ្រឿងផ្អាប់ ក្តាមប្រៃ ទឹកត្រី ផ្អក ប្រហុក

    December 12, 2018
  • អន្តរជាតិ

    រូបភាពរបស់យន្តហោះដាំពេជ្រយ៉ាងប្រណិតមួយគ្រឿងកំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមពេញពិភពលោក ព្រោះតែកន្លងមកគេមិនដែលប្រទះឃើញយន្តហោះប្រភេទនេះទាល់តែសោះ។ តាមរូបភាពបានបង្ហាញថា យន្តហោះមួយគ្រឿងនេះជាយន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម។ ដំបូងឡើយគេគិតថា យន្តហោះដាំពេជ្រមួយគ្រឿងនេះទំនងជាយន្តហោះ ដែលគេផលិតឡើងជាពិសេស ដើម្បីអបអរពិធីបុណ្យអូអែល តែយ៉ាងណាក្តីការផលិតយន្តហោះប្រភេទនេះវាហាក់ដូចជាពិបាកទៅរួចណាស់។ បើយោងតាមសារព័ត៌មាន DAILYMAIL បានចុះផ្សាយថា វាពិតណាស់ថារូបភាពរបស់យន្តហោះដាំពេជ្រនេះគ្រាន់ តែជារូបកែច្នៃដោយប្រើកម្មវិធី Photoshop តែប៉ុណ្ណោះ ហើយវាជាការកៃច្នៃដោយប្រើជំនាញខ្ពស់បំផុត។ លោកអ្នកអាចទស្សនារូបភាពរបស់យន្តហោះដ៏អស្ចារ្យមួយនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    December 12, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ សត្វឆ្កែមួយក្បាលត្រូវគេចាត់ទុកជាវិរៈបុរស បន្ទាប់ពីគេរកឃើញថា សត្វឆ្កែមួយក្បាលនេះបានប្រយុទ្ធជាមួយពស់មួយក្បាលរហូតដល់ស្លាប់ ដើម្បីការពារសត្វពស់នោះមិនឲ្យវារចូលទៅក្នុងផ្ទះម្ចាស់របស់វា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Sarawak ភាគខាងជើងប្រទេសម៉ាឡេស៊ី។ បើតាមសំដីរបស់ម្ចាស់ឆ្កែបានឲ្យដឹងថា នៅព្រឹកនៃថ្ងៃកើតហេតុពេលគាត់ភ្ញាក់ពីគេងឡើង ស្រាប់តែគាត់មិនឃើញឆ្កែនៅមុខផ្ទះទាល់តែសោះ ហើយគាត់ក៏ព្យាយាមស្រែកហៅឈ្មោះឆ្កែតែវានៅតែមិនរត់មករកគាត់ទៀត។ បន្តិចក្រោយមកគាត់បានដើរទៅក្រោយផ្ទះទើបបានឃើញសត្វពស់ថ្លាន់មួយក្បាលស្លាប់នៅក្រោយផ្ទះរួមជាឆ្កែរបស់គាត់ក៏ត្រូវពស់ថ្លាន់នោះរឹតស្លាប់ផងដែរ។ តាមភស្តុតាងបានបង្ហាញថា សត្វឆ្កែ និពស់បានប្រយុទ្ធគ្នាទាល់តែស្លាប់រៀងៗខ្លួន។ សូមបញ្ជាក់ថា សត្វពស់ថ្លាន់នោះមានប្រវែង ៦ ម៉ែត្រ និងមានអង្កត់ផ្ចិតនៃទំហំខ្លួន ១៦ សង់ទីម៉ែត្រ ហើយប្រសិនបើពស់នេះបានវារចូលផ្ទះ ប្រហែលជាវាអាចផ្តល់គ្រោះថ្នាក់ដល់សមាជិកក្នុងគ្រួសារណាម្នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ todayonline

    December 12, 2018
  • PR

    ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨៖ កញ្ញា ចិត្ត កញ្ចនា ដែលត្រូវបានមិត្តយុវវ័យជាច្រើនក្នុងប្រទេសកម្ពុជាស្គាល់ថាជាតារាចម្រៀងយុវវ័យ និងនិពន្ធបទចម្រៀងដែលមិនចម្លងគេ ក្នុងថ្ងៃនេះ បានធ្វើសន្និសីទកាសែតសម្ភោធអាល់ប៊ុមដំបូងទោលដំបូងរបស់ខ្លួន ដែលកញ្ញាបានចំនាយពេលអស់រយៈពេលមួយឆ្នាំនិពន្ធចម្រៀងទាំង ៧បទឡើង។ សិល្បៈការិនីខ្មែររូបនេះ បានដាក់ឈ្មោះអាល់ប៊ុមរបស់ខ្លួនថា SWEET NIGHTMARE។ នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2018 ខាងមុខនេះ តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ ក៏នឹងឡើងច្រៀងសម្តែងពីចម្រៀង ទាំង ៧បទ សម្រាប់អាល់ប៊ុមរបស់ពិសេសមួយនេះ ទៅដល់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រចម្រៀងមិនចម្លងពីគេ បានរីករាយនិងសម្តែងការគាំទ្រទៅដល់តារាចម្រៀងរូបនេះ ថែមទាំងបង្ហាញពីការគាំទ្រទៅដល់វិស័យចម្រៀងមិនចម្លងគេក្នុងប្រទេសកម្ពុជា។ ការប្រគុំតន្រ្តីរបស់កញ្ញា

    December 12, 2018
  • បច្ចេកវិទ្យា

    កាលពីថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ នៅទីស្ដីការក្រសួង ឯកឧត្ដម យិត បុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំការបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ ព្រមទាំងមន្ត្រីជំនាញថា្នក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។ ការបណ្ដុះបណ្ដាលនេះមានគោលបំណង ផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ជាទម្រង់អ្នកប្រើប្រាស់ផ្លូវ (Road User) ទម្រង់ក្រុមការងារថែទាំផ្លូវថ្នល់

    December 12, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ការងារមួយចំនួនគឺល្អមើលតែពីខាងក្រៅនោះទេ តែបើនិយាយពីប្រាក់ចំណូលវិញគឺតិចតួចមិនសមនឹងកន្លែងការងារទាល់តែសោះ ដូចនេះហើយទើបមានមនុស្សមួយចំនួនសុខចិត្តឈប់ពីការងារ ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន។ តួយ៉ាងដូចជាបុរសម៉ាឡេស៊ីម្នាក់សុខចិត្តឈប់ពីការងារផ្នែកវិស្វករ ដើម្បីមកបើកហាងលក់ត្រីក្រឹមមួយ ដែលអាចបង្កើតប្រាក់ចំណូលច្រើនជាងធ្វើការងាររហូតដល់ទៅ ៥ ដងឯណោះ។ ម្ចាស់ហាងលក់ត្រីក្រឹមរូបនេះមានឈ្មោះថា​ Mohd Fajiha Alaihis មានអាយុ ២៧ឆ្នាំ ជាអតីបុគ្គលិកនៅក្នុងក្រុមហ៊ុនវិស្វកម្មម្នាក់ ដែលមានប្រាក់ខែប្រមាណជា ៣៦០ ដុល្លារ។ គាត់បានឲ្យដឹងថា ប្រាក់ខែដែលគាត់ទទួលបានពីការងារគឺគ្រប់គ្រាន់តែសម្រាប់ចាយម្នាក់ឯងនោះទេ តែបើពេលដែលគាត់មានប្រពន្ធ និងកូន គឺពិតជាចាយមិនគ្រាន់ឡើយ។​ ហើយក្នុងថ្ងៃមួយគាត់បានឃើញបងប្អូនរបស់គាត់ទិញត្រីក្រឹមមកចិញ្ចឹមលេង ហើយគាត់ក៏មានគំនិតបើកហាងលក់ត្រីក្រឹមនេះតែម្តង។ រហូតមកទល់នឹងពេលនេះហាងលក់ត្រីក្រឹមរបស់គាត់ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីជាច្រើនបានស្គាល់ និងមកទិញអត់ឈប់ឈរ ដែលអាចធ្វើឲ្យគាត់រកប្រាក់បានជិត ២,០០០ ដុល្លារក្នុងមួយខែ៕ អត្ថបទ៖ ភក្តី

    December 12, 2018
  • អន្តរជាតិ

    យោងតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ YouGov ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍បានអោយដឹងថា មានតែពាក់កណ្តាលនៃមនុស្សពេញវ័យរបស់សិង្ហបុរីប៉ុណ្ណោះ ដែលទទួលបានការគេងគ្រប់គ្រាន់នៅពេលយប់។ ខណៈដែលមនុស្សពេញវ័យជាមធ្យមគួរទទួលបានការគេងពីប្រាំពីរទៅប្រាំបីម៉ោងរៀងរាល់ថ្ងៃ មានជនជាតសិង្ហបុរីត្រឹមតែ ៤៨%ប៉ុណ្ណោះ ដែលគេងបានគ្រប់គ្រាន់ ហើយ ៤១%ផ្សេងទៀតគេងបានតែ ៤ – ៦ ម៉ោង និង ៣% ផ្សេងទៀតគឺគេងមិនបាន ៤ម៉ោងផង។ ទិន្នន័យផ្អែកលើការស្ទង់មតិមួយលើមនុស្សចំនួន ១,០២២នាក់ បានបង្ហាញថា មនុស្សពេញវ័យ ៤នាក់ក្នុងចំណោម ១០នាក់ ទទួលបានការគេងតិចជាង ៧ម៉ោងក្នុងមួយយប់។ លោក Jake Gammon ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ YouGov Omnibus

    December 12, 2018