ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់សុខចិត្តបោះបង់ការងារផ្នែកវិស្វករ មកបើកហាងលក់ត្រីក្រឹម រកចំណូលបានច្រើងជាងការងារ៤-៥ដងឯណោះ

    BY Khmernote Media December 12, 2018
    បុរសម្នាក់សុខចិត្តបោះបង់ការងារផ្នែកវិស្វករ មកបើកហាងលក់ត្រីក្រឹម រកចំណូលបានច្រើងជាងការងារ៤-៥ដងឯណោះ

    ម៉ាឡេស៊ី៖ ការងារមួយចំនួនគឺល្អមើលតែពីខាងក្រៅនោះទេ តែបើនិយាយពីប្រាក់ចំណូលវិញគឺតិចតួចមិនសមនឹងកន្លែងការងារទាល់តែសោះ ដូចនេះហើយទើបមានមនុស្សមួយចំនួនសុខចិត្តឈប់ពីការងារ ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន។ តួយ៉ាងដូចជាបុរសម៉ាឡេស៊ីម្នាក់សុខចិត្តឈប់ពីការងារផ្នែកវិស្វករ ដើម្បីមកបើកហាងលក់ត្រីក្រឹមមួយ ដែលអាចបង្កើតប្រាក់ចំណូលច្រើនជាងធ្វើការងាររហូតដល់ទៅ ៥ ដងឯណោះ។ ម្ចាស់ហាងលក់ត្រីក្រឹមរូបនេះមានឈ្មោះថា​ Mohd Fajiha Alaihis មានអាយុ ២៧ឆ្នាំ ជាអតីបុគ្គលិកនៅក្នុងក្រុមហ៊ុនវិស្វកម្មម្នាក់ ដែលមានប្រាក់ខែប្រមាណជា ៣៦០ ដុល្លារ។

    គាត់បានឲ្យដឹងថា ប្រាក់ខែដែលគាត់ទទួលបានពីការងារគឺគ្រប់គ្រាន់តែសម្រាប់ចាយម្នាក់ឯងនោះទេ តែបើពេលដែលគាត់មានប្រពន្ធ និងកូន គឺពិតជាចាយមិនគ្រាន់ឡើយ។​ ហើយក្នុងថ្ងៃមួយគាត់បានឃើញបងប្អូនរបស់គាត់ទិញត្រីក្រឹមមកចិញ្ចឹមលេង ហើយគាត់ក៏មានគំនិតបើកហាងលក់ត្រីក្រឹមនេះតែម្តង។ រហូតមកទល់នឹងពេលនេះហាងលក់ត្រីក្រឹមរបស់គាត់ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីជាច្រើនបានស្គាល់ និងមកទិញអត់ឈប់ឈរ ដែលអាចធ្វើឲ្យគាត់រកប្រាក់បានជិត ២,០០០ ដុល្លារក្នុងមួយខែ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay