ដឹងការពិតរបស់យន្តហោះដាំពេជ្រមួយគ្រឿង ដែលកំពុងល្បីល្បាញពេញពិភពលោកហើយ
រូបភាពរបស់យន្តហោះដាំពេជ្រយ៉ាងប្រណិតមួយគ្រឿងកំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមពេញពិភពលោក ព្រោះតែកន្លងមកគេមិនដែលប្រទះឃើញយន្តហោះប្រភេទនេះទាល់តែសោះ។ តាមរូបភាពបានបង្ហាញថា យន្តហោះមួយគ្រឿងនេះជាយន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម។ ដំបូងឡើយគេគិតថា យន្តហោះដាំពេជ្រមួយគ្រឿងនេះទំនងជាយន្តហោះ ដែលគេផលិតឡើងជាពិសេស ដើម្បីអបអរពិធីបុណ្យអូអែល តែយ៉ាងណាក្តីការផលិតយន្តហោះប្រភេទនេះវាហាក់ដូចជាពិបាកទៅរួចណាស់។ បើយោងតាមសារព័ត៌មាន DAILYMAIL បានចុះផ្សាយថា វាពិតណាស់ថារូបភាពរបស់យន្តហោះដាំពេជ្រនេះគ្រាន់ តែជារូបកែច្នៃដោយប្រើកម្មវិធី Photoshop តែប៉ុណ្ណោះ ហើយវាជាការកៃច្នៃដោយប្រើជំនាញខ្ពស់បំផុត។ លោកអ្នកអាចទស្សនារូបភាពរបស់យន្តហោះដ៏អស្ចារ្យមួយនេះដូចខាងក្រោម៖



អត្ថបទ៖ ភក្តី
ប្រភព៖ dailymail