ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដែលមានកូនពាក់វ៉ែនតាប្រយ័ត្នឲ្យមែនទែន! ទៅរៀនអង្គុយជិតគ្នា មិត្តក្រវីកាតាបបែកកញ្ចក់វ៉ែនតា រហូតខ្ទាតអំបែងចូលគ្រាប់ភ្នែក

    BY Khmernote Media December 12, 2018
    អ្នកដែលមានកូនពាក់វ៉ែនតាប្រយ័ត្នឲ្យមែនទែន! ទៅរៀនអង្គុយជិតគ្នា មិត្តក្រវីកាតាបបែកកញ្ចក់វ៉ែនតា រហូតខ្ទាតអំបែងចូលគ្រាប់ភ្នែក

    មានការចែករំលែកលើបណ្ដាញហ្វេសប៊ុកពីករណីគ្រោះថ្នាក់លើកុមារាមួយរូប ដែលកើតឡើងដោយនឹកស្មានមិនដល់ ដោយកុមារារងគ្រោះត្រូវបានកញ្ចក់វ៉ែនតាបែក មុតចូលគ្រាប់ភ្នែក គួរឲ្យ្ញញញើត។ ជាក់ស្ដែង តាមការរៀបរាប់របស់ម្ដាយកុមាររងគ្រោះផ្ទាល់បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកូនគាត់មុតភ្នែកបែបនេះ ដោយសារតែមិត្តដែលអង្គយជិត ក្រវីខែ្សកាតាបរួចមកប៉ះត្រូវនឹងវ៉ែនតា រហូតធ្វើឲ្យកញ្ចក់វ៉ែនតាគេបែក និងអំបែងកញ្ចក់ខ្ទាតចូលទៅមុតគ្រាប់ភ្នែកតែម្ដង។ ខណៈនេះស្រី្តជាម្តាយបាននាំកូនទៅមន្ទីរពេទ្យរួចរាល់ហើយ រងចាំតាមដានលទ្ធផលបន្ត។

    យោងតាមសារក្នុងហ្វេសប៊ុករបស់ស្រ្តីជាម្តាយដែលមានឈ្មោះថា សាវ ឌី បានរៀបរាប់ទាំងទឹកភ្នែកថា៖ «ទុក្ខអើយ! ទុក្ខផ្ទួនៗគ្នា កូនងងឹតភ្នែកទើបពាក់វ៉ែនតាបាន2ថ្ងៃ ឥឡូវមកត្រូវភ្នែកទៀតកូនខ្ញុំអង្គុយរៀន មិត្តភក្តិវា ក្រវីខ្សែកាបូប វាត់ត្រូវកញ្ចក់វ៉ែនតាកូនខ្ញុំកំពុងតែពាក់ហ្នឹងបែក។ ឥឡូវកញ្ចក់វែនតា មុតចូលគ្រាប់ភ្នែក»។​ តាមរយៈការចែករំលែកនេះ សង្ឃឹមថាឪពុកម្ដាយ ក៏ដូចជាអ្នកគ្រូ លោកគ្រូ បង្កើនការប្រុងប្រយ័ត្ន និងណែនាំដល់ក្មេងៗ ប​ន្ថែមទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay