ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់៤នាក់ក្នុងហេតុការណ៍បាញ់ប្រហារពីខ្មាន់កាំភ្លើងមួយនៅប្រទេសបារាំង

    BY Khmernote Media December 12, 2018
    ស្លាប់៤នាក់ក្នុងហេតុការណ៍បាញ់ប្រហារពីខ្មាន់កាំភ្លើងមួយនៅប្រទេសបារាំង

    បារាំង៖ ប្រភពពីមន្ត្រីប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅជិតផ្សារបុណ្យណូអែលមួយនៅក្នុងទីក្រុង Strasbourg កាលពីថ្ងៃអង្គារនេះ និងមនុស្ស១១នាក់ ទៀតបានរងរបួស។ មូលហេតុនៃការវាយប្រហារនេះគឺមិនទាន់មានរបាយការណ៍ច្បាស់លាស់ណាមួយអាចបញ្ជាក់បាននោះទេ ប៉ុន្តែប្រទេសបារាំងកំពុងតែដាក់កម្លាំងការពារ និងបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនជុំវិញការវាយប្រហារនេះ។

    អ្នកលក់ដូរក្នុងផ្សារបុណ្យណូអែលម្នាក់បានប្រាប់ទូរទស្សន៍ BFM ថា គាត់ឮគ្រាប់កាំភ្លើង និងឃើញមនុស្សរត់ចេញ ហើយវាមានរយៈពេលប្រហែលជា ១០នាទី ។ ទីផ្សារបុណ្យណូអែលត្រូវបានប្រារព្ធធ្វើនៅចំពោះមុខសន្តិសុខដ៏តឹងរ៉ឹងនៅឆ្នាំនេះ ដោយមិនមានការអនុញ្ញាតឱ្យរថយន្តចូលទៅបរិវេណផ្សារនេះទេ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីទើបហេតុការណ៍បែបនេះនៅតែអាចកើតមានឡើយ។ យ៉ាងណាមិញមូលហេតុនៅតែមិនទាន់ស្រាវជ្រាវរកឃើញបានភ្លាមៗនោះទេ ចំណែកអ្នកយកព័ត៌មានរ៉យទ័រម្នាក់ក្នុងចំនោមមនុស្ស ៣០ ទៅ ៤០នាក់ ត្រូវបានភៀសខ្លួនចូលក្នុងបន្ទប់ក្រោមដីនៃផ្សារទំនើបមួយដើម្បីសុវត្ថិភាពផ្ទាល់របស់ពួកគេ ដោយរង់ចាំឱ្យប៉ូលីសដោះស្រាយបញ្ហាក្នុងតំបន់នោះរួចរាល់សិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay