ម៉ាឡេស៊ីនឹងប្រែខ្លួនទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍ ឆាប់ៗខាងមុខនេះ
បើយោងតាមធនាគាពិភពលោកបានឲ្យដឹងថា ម៉ាឡេស៊ីកំពុងតែដើរក្នុងផ្លូវដ៏ត្រឹមត្រូវមួយឆ្ពោះទៅកាន់ប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោក Victoria Kwakwa ប្រធានធនាគារពិភពលោកប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានអះអាងថា ម៉ាឡេស៊ីមានកំពុងតែឈរលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ និងចម្រុះ ហើយកត្តាទាំងនេះហើយនឹងជួយជំរុញឲ្យម៉ាឡេស៊ីក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
ក្រៅពេលនេះ លោក Victoria Kwakwa បានបន្ថែមទៀតថា គាត់ពិតជាស្វាគមន៍យ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការពង្រឹងស្ថានភាពផ្សេងៗ ការគោរពសិទ្ធិមនុស្ស និងការពារសិទ្ធិជនងាយរងគ្រោះក្នុងសង្គម។ សូមបញ្ជាក់ថា ការថ្លែងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលលោក Victoria Kwakwa ទៅធ្វើទស្សនកិច្ចក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ៤ ថ្ងៃ និងជួបពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir Mohamad៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia