អន្តរជាតិ
រងរបួសជាង៤០នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួនក្នុងហេតុការណ៍ផ្ទុះភោជនីយដ្ឋានមួយនៅជប៉ុន (មានវីដេអូ)
BY Khmernote Media
December 17, 2018
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្ស ៤០ នាក់បានរងរបួស និងជាច្រើននាក់ទៀតកំពុងតែបាត់ខ្លួន ក្រោយកើតមានហេតុការណ៍ផ្ទុះ ភោជនីយដ្ឋានមួយក្នុងក្រុង Sapporo កោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨ និង ៣០ នាទី (ម៉ោងក្នុងប្រទេសជប៉ុន) យប់ម្សិលមិញនេះ ខណៈដែលមានមនុស្សជាច្រើនកំពុងតែចូលញ៉ាំអាហារពេលល្ងាចក្នុងភោជនីយដ្ឋាន។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុដែលបង្កឲ្យការផ្ទុះ និងអគ្គីភ័យឆាបឆេះនេះនៅឡើយទេ ហើយក្រុមអ្នកជួយសង្គ្រោះបន្ទាន់កំពុងតែដុតដៃដុតជើងជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងស្វែងរកជនដែលបាត់ខ្លួន។ តាមការសន្និដ្ឋានជនដែលបាត់ខ្លួនទាំងអស់អាចនឹងស្លាប់បាតបង់ជីវិតអស់ទៅហើយ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងរូបភាព និងវីដេអូខាងក្រោម៖

https://www.facebook.com/ChannelNewsAsia/videos/550565038778082/
អត្ថបទ៖ ភក្តី
ប្រភព៖ metro


