ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូងភ្នំ ដែលក្មេងៗ និងគ្រូបង្វឹក ១៣នាក់បានជាប់គាំង ពេលនេះបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ

    BY Khmernote Media December 17, 2018
    រូងភ្នំ ដែលក្មេងៗ និងគ្រូបង្វឹក ១៣នាក់បានជាប់គាំង ពេលនេះបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ

    ថៃ៖ តំបន់មួយនៅក្នុងប្រទេសថៃ ដែលក្រុមកុមារាជាកីឡាករបាល់ទាត់ចំនួន១២នាក់ និងគ្រូបង្វឹកពួកគេម្នាក់ បានជាប់គាំងក្នុងដីរយៈពេល១៧ថ្ងៃ ដោយសារទឹកជំនន់ និងត្រូវបានជួយសង្គ្រោះពីរូងភ្នំនោះវិញ បានកំពុងតែក្លាយទៅជាកន្លែងទេសចរណ៍ដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍មកទស្សនារាប់មុឺននាក់។ ភូមិ Ban Chong ត្រូវបានគេឱ្យដឹងថា សព្វថ្ងៃមានភ្ញៀវចំនួន ១៦,០០០នាក់ ចូលទស្សនាក្នុងមួយថ្ងៃៗ ដោយសារភាពចង់ដឹង ចង់លឺ ទាក់ទងនឹងរូងភ្នំនេះ។

    យោងតាមកាសែត Sunday Times បានឱ្យដឹងថាសារមន្ទីរមួយបានកំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែមិថុនា ក្រុមកុមារានិងគ្រូបង្វឹករបស់ពួកគេ បានចេញទៅរុករកក្នុងរូងភ្នំនេះតាមទម្លាប់ក្រោយពេលពួកគេហ្វឹកហាត់រួច ប៉ុន្តែដោយសារមានទឹកជំនន់ទើបបណ្តាលឱ្យពួកគេជាប់គាំង។ ក្នុងកិច្ចការជួយសង្គ្រោះនេះ ក្រុមសង្គ្រោះបានចំណាយពេល១០ថ្ងៃ ទម្រាំតែអាចកំណត់ទីតាំងបាន ហើយជាអកុសលក្នុងនោះក៏មានអ្នកសង្គ្រោះម្នាក់បានបាត់បង់ជីវិតក្នុងបេសកកម្មនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ msn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay