ជួយចែករំលែក! នារីម្នាក់ដាស់តឿនដល់ស្ត្រីទាំងឡាយ ប្រុងប្រយ័ត្នចំពោះជម្ងឺមួយប្រភេទ បើព្យាបាលយឺតពេលអាចនឹងពិការមួយចំហៀងខ្លួន
- December 14, 2018
កាលពីពេលថ្មីៗនេះយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក លីន ស្រីឡែន បានធ្វើការដាស់តឿនដល់ស្រ្តីទាំងឡាយនូវជម្ងឺមួយប្រភេទដែលមានឈ្មោះ PTI ដែលជាជម្ងឺបានកើតលើម្ចាស់គណនីហ្វេសប៊ុក ហើយក៏កំពុងតែធ្វើការព្យាបាលជាច្រើនថ្ងៃ។ ដោយបានសរសេររៀនរាប់ថា៖
“ចេញលទ្ធផលហើយជម្ងឺ PTI វាជាជម្ងឺដែលកើតមកដោយខ្លួនឯងមិនឆ្លងឡើយ ហើយជម្ងឺនេះវាជាជម្ងឺដែលមានមនុស្សតិចបំផុតដែលត្រូវបានកើតវា ហើយត្រូវការរយៈពេល ៣ខែដើម្បីព្យាបាល ជម្ងឺនេះបើទុកយូរវាអាចនឹងពិការមួយជំហៀងខ្លួន ឬក៏ដាច់សរសៃខួរក្បាលស្លាប់តែម្ដង។ ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះវាអាចនឹងមានគ្រោះថ្នាក់បំផុតជាពិសេសមនុស្សស្រីចាប់ពីអាយុ១៧ឆ្នាំរហូតដល់ ៥០ឆ្នាំ ត្រូវចាំរកសញ្ញារបស់វា។ ក្ដៅខ្លួនខ្លាំងចាប់ពី1ទៅ2ពេញ ឡើងគ្រាប់ឈាមក្រហមតូចតូចឬក៏ជាំក្រហមខៀវរមាស់ ហូរឈាមតាមកន្លែងណាមួយនៅជុំវិញខ្លួនយើងជាពិសេសច្រមុះនិងមាត់ឬក៏តាមអញ្ចាញធ្មេញ។ មិនមានអារម្មណ៍ថាឈឺអ្វីទាំងអស់ ត្រូវតែប្រុងប្រយ័ត្នចំពោះជម្ងឺនេះបំផុតពីមុនវាមិនដែលមាននៅស្រុកខ្មែរទេតែឥឡូវវាបានរាលដើរម្ដងបន្តិចៗហើយ។ តោះជួយស៊ែរចែករំលែកគ្នាឲប្រុងប្រយ័ត្នទាំងអស់គ្នា”៕







ប្រភព៖ លីន ស្រីឡែន
- Share This Post:






