សង្គម

ពុទ្ធោ! មានអ្នកណាចង់ចិញ្ចឹមកូនម្នាក់នេះទេ? ទារកនេះម្តាយបោះបង់ចោល ហើយឪពុកធ្វើការសំណង់គ្មានលទ្ធភាពចិញ្ចឹមកូនតទៅមុខទៀត

BY
Khmernote Media
December 14, 2018

ពិតជាគួរឲ្យអាណិតអាសូរដោយទារកអាយុ៧ខែ កើតមកឪពុកម្តាយឈ្លោះគ្នា ត្រូវម្តាយបោះបង់ចោល ចំណែកឯឪពុកវិញជាកម្មករសំណង់បានមួយថ្ងៃ៣ម៉ឺនគ្មានលទ្ធភាពដើម្បីចិញ្ចឹមកូនតទៅមុខទៀតព្រោះតែមានបន្ទុក ត្រូវចិញ្ចឹមម្តាយចាស់ជរានៅផ្ទះ។ នេះយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Leak Teav បានបង្ហោះសារប្រកាសនៅលើហ្វេសប៊ុកថា៖

“មានបងប្អូនណាចង់បានក្មេងតូចអាយុប្រាំពីរខែយកទៅចិញ្ចឹមទេ ពីព្រោះម៉ែឪឈ្លោះគ្នា ម៉ែបោះបង់ចោល នៅតែឪពុកគ្មានលទ្ធភាពចិញ្ចឹម។ គាត់ធ្វើការសំណង់ហើយមានម្ដាយចាស់ជរាម្នាក់ទៀតដូចច្នេះគាត់ព្រមអោយទៅគេចិញ្ចឹមបើមានបងប្អូនណាចង់បានសូមខលមកលេខរបស់ឪពុកក្មេង 010808028 ជួយក្មេងផងទៅ share ក៏សង្ឃឹមថាមានអ្នកមានមេត្តាធម៏ពិតប្រាកដ កូនគេ កូនយើង”៕

Share This Post: