ក្រុមនិស្សិតមួយ បង្ហាញគម្រោង “ផ្ទះខ្មែរបុរាណបែបសេដ្ឋី” ពិតជាទាក់ទាញមិនសរសើរមិនបាន
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ពិធីការពារគម្រោងបញ្ចប់វគ្គសិក្សា ផ្នែកស្ថាបត្យកម្ម នៅអង្គការអភិវឌ្ឍនកម្ពុជាដោយនិរន្តរភាព បានបញ្ចប់ដោយមានក្រុមនិស្សិតជាច្រើនបានបញ្ចប់គម្រោងសិក្សា។ ក្នុងនោះក៏មានការចាប់អារម្មណ៍ចំពោះគម្រោងលំនៅដ្ឋានផ្ទះខ្មែរ របស់ក្រុមទី៤ ដែលមាននិស្សិតចំនួន៤រូប យកគម្រោង “ផ្ទះខ្មែរបុរាណអភិវឌ្ឍបែបសេដ្ឋី” យកមកធ្វើបទបង្ហាញបញ្ចប់ការសិក្សាឆ្នាំដំបូង។
ក្រោយពីបានបញ្ចប់ការការពារគម្រោង គណនីហ្វេសប៊ុកឈ្មោះ Sela ដែលជាសមាជិកក្រុមបានសរសេររៀបរាប់ថា៖ “សូមអរគុណយ៉ាងជ្រាលជ្រៅដល់អាណាព្យាបាលនីមួយៗ របស់សមាជិកក្រុមបើគ្មានអ្នកក៏កូនៗ គ្មានថ្ងៃនេះដែរ។ អរគុណសាស្រ្តាចារ្យ សួន សុខកឿន ដែលបានអនុគ្រោះកន្លងមក Dcd Cambodia ទន្ទឹមនឹងការទទួលបាននូវលទ្ធមកដល់ចំណុចនេះ ក្រុមរបស់ខ្ញុំក៏សូមអរគុណដល់លោកគ្រូ ចាន់ ទ្រីគា ( ភូមិ បៃតង ) ដែលបានជ្រមជ្រេងកន្លងមក។ អរគុណសមាជិកក្រុមទាំងមូលដែរបានសហការរីរាយ Seng Sokeng Kimhor Thoy លាង ចិត្រា។ អរគុណ Hūy Hüy ដែលបានឳ្យក្រុមខ្ញុំទាំងមូលទៅពង្រាយដល់់ផ្ទះ។ ទោះបីជាយ៉ាងណាក៏នៅមានចន្លោះខ្វះខាតផងដែរនូវការសិក្សាគម្រោងមួយនេះ(គម្រោងធំបំផុតក្នុងឆ្នាំសិក្សាដំបូង)”។ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖










