ស្តែងណាស់! ប៉ូលិសថៃជិះម៉ូតូធំតាមបាញ់បំបែកកង់រថយន្តជនល្មើសដូចក្នុងខ្សែភាពយន្តហូលីវូត (មានវីដេអូ)
ថៃ៖ វីដេអូដែលបង្ហាញពីសកម្មភាពរបស់ប៉ូលិសថៃម្នាក់ជិះម៉ូតូធំតាមបាញ់បំបែកកង់រថយន្តឧក្រិដ្ឋជន ដែលមើលដូចជាឈុតឆាកក្នុងខ្សែភាពយន្តហូលីវូតនោះ កំពុងទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ។ បើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Krabi ភាគខាងត្បូងប្រទេសថៃ ហើយវាជាករណីតាមឃាត់រថយន្ត ដែលបានបង្កគ្រោះថ្នាក់ចរាចណ៍ហើយបើកគេចខ្លួន។ បើតាមប៉ូលិសដែលជាអ្នកបង្រ្កាបបទល្មើសនេះបានអ្នកសារព័ត៌ថា ជនល្មើសបានបើករថយន្តទៅបុកគេឲ្យរងរបួសធ្ងន់ជាច្រើននាក់ ហើយជនល្មើសព្យាយាមបើករថយន្តបន្តទៅមុខទៀត ដើម្បីគេចខ្លួន ហើយភ្លាមនោះគាត់ក៏បានឡើងជិះម៉ូតូជាមួយពលរដ្ឋសាមញ្ញម្នាក់នៅក្បែរកន្លែងកើតហេតុនោះ ដើម្បីទៅឃាត់រថយន្ត។
យ៉ាងណាក្តី ជនល្មើលនៅតែបន្តបើករថយន្តយ៉ាងលឿន បើទោះជាដឹងថាមានប៉ូលិសតាមពីក្រោយក៏ដោយ ដូចនេះប៉ូលិសក៏បានដកកាំភ្លើងបាញ់បំបែកកង់រថយន្តតែម្តងទើបអាចចាប់ជនល្មើលនោះបាន។ ជនល្មើសមានឈ្មោះថា Kietisak Srisaema អាយុ ២១ ឆ្នាំ និងត្រូវបានគេធ្វើការចោទប្រកាន់ចំនួន ៤ ករណីរួមមាន បើកបរមិនគោរពច្បាប់ បង្កគ្រោះថ្នាក់ចរាចណ៍ ព្យាយាមរត់គេចពីការតាមចាប់ខ្លួនរបស់ប៉ូលិស និងករណីប្រើប្រាស់គ្រឿងញៀន ព្រោះគេបានរកឃើញគាត់ជាមនុស្សញៀនថ្នាំម្នាក់។ លោកអ្នកអាចទស្សនាសកម្មភាពនេះ ដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts