បុរសញៀនថ្នាំ៤នាក់ នាំគ្នាចាប់រំលោភសត្វឆ្កែរហូតដល់ក្ស័យជីវិត
ឥណ្ឌា៖ សត្វឆ្កែឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីវាត្រូវបានបុរសញៀនថ្នាំ៤នាក់ នាំគ្នាចាប់រំលោភសេពបូកយ៉ាងព្រៃផ្សៃ។ ហេតុការណ៍ដ៏ហួសចិត្តមួយនេះបានកើតឡើងក្នុងតំបន់ដាច់ស្រយ៉ាលមួយក្នុងប្រទេសឥណ្ឌា។ សត្វឆ្កែដែលបានស្លាប់នោះជាសត្វចិញ្ចឹមរបស់គ្រួសារក្នុងតំបន់ខាងលើនេះ។ សត្វឆ្កែត្រូវបានគេប្រទះឃើញដេកសន្លប់នៅលើដងផ្លូវ និងមានឈាមហូរតាមរន្ធគូទយ៉ាងខ្លាំង។ ដោយសារតែវាជាករណីចម្លែកទើបអ្នកភូមិបានថតហេតុការណ៍នេះ និងបង្ហោះក្នុងបណ្តាញសង្គម ដើម្បីឲ្យក្រុមអ្នកការពារសិទ្ធិរបស់សត្វក្នុងប្រទេសឥណ្ឌាបានចុះមកត្រួតពិនិត្យ និងជួយសត្វឆ្កែនេះ។
ក្រុមសកម្មជនការងារសិទ្ធិសត្វក៏បាននាំសត្វឆ្កែមួយក្បាលនេះទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ តែក្រោយមកវាក៏បានស្លាប់ ព្រោះតែរបួសធ្ងន់ធ្ងរពេក។ ក្រោយការស៊ើបអង្កេតក្រុមការងារសិទ្ធិសត្វបានរកឃើញថា ឆ្កែមួយក្បាលនេះត្រូវបានបុរសញៀនថ្នាំ ៤ នាក់នាំគ្នារំលោភ និងធ្វើទារណ្ឌកម្មរហូតដល់ស្លាប់តែម្តង។ ពេលនេះបុរសទាំង ៤ នាក់នោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដើម្បីធ្វើការអប់រំ និងឲ្យពួកគេទទួលនៃការប្រើប្រាស់គ្រឿងញៀន និងបង្កបញ្ហាដល់សង្គម៕

អត្ថបទ៖ ភក្តី
ប្រភព៖nextshark


