បញ្ហាស្បែកទាំង៩ប្រភេទ ដែលអ្នកចាំបាច់គួរស្វែងយល់
កន្ទួលរមាស់នៅលើស្បែកមានច្រើនប្រភេទដែលបានបង្កឡើយដោយបញ្ហាផ្សេងៗជាច្រើន។ ដើម្បីងាយស្រួលកំណត់បញ្ហា និងវិធីព្យាបាល សូមលោកអ្នកស្វែកយល់ពីបញ្ហាកន្ទួលរមាស់ និងបញ្ហាស្បែកទាំង ៩ ប្រភេទខាងក្រោមនេះ៖
១. ជំងឺឡែម៖វាបានបង្កឲ្យមានបញ្ហាស្បែកដូចក្នុងរូបខាងក្រោម ហើយវាមានរោគសញ្ញាដូចជា ឈឺក្បាល ក្តៅខ្លួន អស់កម្លាំង រមាស់ស្បែក។ ក្នុងករណីដែលលោកអ្នកមិនព្យាបាលវា វានឹងបង្កឲ្យមានបញ្ហាបេះដូង សន្លាក់ និងប្រព័ន្ធសរសៃប្រសាទទៀតផង។
២. កន្ទួលរមាស់អាឡែកស៊ី៖ ជាប្រភេទកន្ទួលរមាស់តូចៗដែលកើតឡើងដោយសារតែបាក់តេរីណាមួយដែលលោកអ្នកបានប៉ះពាល់ ឬជ្រាបចូលទៅក្នុងខ្លួន ហើយជាទូទៅបញ្ហានេះច្រើនកើតឡើងចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។
៣. ជំងឺរើម៖កើតឡើងជាលក្ខណៈដូចពងបែក និងអាចកើតមានគ្រប់កន្លែងលើរាងកាយ កន្ទួលរមាស់ប្រភេទនេះអាចព្យាបាលបានប្រសិនបើលោកអ្នកទៅជួបវេជ្ជបណ្ឌិតជំនាញផ្នែសើរស្បែក។
៤. កន្ទាលត្រអាក៖ជាកន្ទួលរមាស់ដែលមានលក្ខណៈជាផ្ទាំងធំៗពណ៌ក្រហម ហើយវាអាចកើតឡើងដោយសារតែបញ្ហាស្ត្រេស សត្វតិច ប្រតិកម្មថ្នាំ ឬអាហារ និងបាក់តេរីផ្សេងៗ។ បើមានបញ្ហានេះសូមទៅរកវេជ្ជបណ្ឌិតជាបន្ទាន់។
៥. ត្រអក៖ជាបញ្ហាស្បែកមួយប្រភេទដែលអាចជំរុញឲ្យលោកអ្នកមានបញ្ហាក្តៅខ្លួន និងជំងឺហឺត ហើយបញ្ហានេះត្រូវការពេលវេលាយូរក្នុងការព្យាបាល។
៦. ស្រែង៖កើតឡើងដោយសារមេរោគផ្សិតនៅលើស្បែក លើសក់ ក្រចក ហើយលោកអ្នកអាចរកទិញថ្នាំតាមបណ្តាឱសថស្ថាន យកលាបលើវាបាន។
៧. អុតស្វាយ៖ជាកន្ទួលរមាស់អាចតូច ឬធំ និងអាចកើតពេញរាងកាយ ហើយបញ្ហានេះអាចបាត់ទៅវិញដោយខ្លួនឯង តែអំឡុងពេលកើតវាលោកអ្នកត្រូវងូតទឹកឲ្យបានច្រើនដង។
៨. ជំងឺរបកស្បែក៖កើតឡើងដោយសារស្បែកបង្កើតកោរសិកាច្រើនជ្រុលពេល ហើយវាក៏អាចបាត់វិញដោយខ្លួនឯងដែរ។

៩. បញ្ហារលាកស្បែក៖កើតឡើងដោយសារតែស្បែកមានប្រតិកម្មជាមួយរបស់ដែលលោកអ្នកបានប៉ះពាល់ បើមានបញ្ហានេះសូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់៕

អត្ថបទ៖ ភក្តី
ប្រភព៖ brightside






