ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សែនស្រណោះ! ខោអាវមួយចង្កេះ ស្លៀក ២នាក់បងប្អូន ចងខ្សែផង អីផង ដើម្បីតែការសិក្សា

    BY Khmernote Media December 11, 2018
    សែនស្រណោះ! ខោអាវមួយចង្កេះ ស្លៀក ២នាក់បងប្អូន ចងខ្សែផង អីផង ដើម្បីតែការសិក្សា

    មហាជននាំគ្នាសម្ដែងក្ដីអាណិតខ្លោចចិត្ត ក្រោយពេលបានឃើញ និងដឹងពីស្ថានភាពរបស់ក្មេងប្រុសកម្សត់មួយរូប រៀននៅសាលាបឋមសិក្សាទាំងជីវភាពក្រលំបាក។ បើទោះបីជាជីវភាពលំបាកយ៉ាងណាក្ដី តែកុមាររូបនេះពុំបានសម្រេចចិត្តបោះបង់ការសិក្សាចោលឡើយ ដោយសុខចិត្តមកសាលាទាំងខោអាវមួយចង្កេះ យ៉ាងចាស់ យកខែ្សមកចងចង្កេះផង អីផង ហើយមួយឈុតនេះត្រូវស្លៀក ២នាក់បងប្អូនទៀត។

    ជាក់ស្ដែង បងស្រីមួយរូបមានគណនីហ្វេសប៊ុកថា SokMeng Leng បានរៀបរាប់ឲ្យដឹងថា៖ «ខ្ញុំអត់មានខោអវមករៀនដូចគេទេ​មីងអើយ ខោអាវដែលស្លៀកពាក់មករៀននេះរបស់បងប្រុសខ្ញុំ​ គាត់ស្លៀករៀនព្រឹកខ្ញុំយកខោអាវគាត់មកស្លៀករៀនថ្ងៃព្រោះមានតែមួយឈុតនឹងទេ​ត្រូវស្លៀកពីរអ្នកបងខ្ញុំ​ ខ្ញុំស្លៀកអត់ត្រូវទេចង្កេះខោធំជើងខោក៏វែងត្រូវមូលជើងទើបស្លៀកបាន​ត្រូវយកខ្សែមកចង់ចង្កេះខោដើម្បីបានខោអាវស្លៀកមករៀន​។ ខ្ញុំបានឲ្យខោអាវគាត់ពីឈុតនឹងបងស្រីរបស់គាត់ដូចគ្នា​ និងសម្ភារ:សិក្សានឹងលុយផងដែរ។ នាយកសាលាថាក្រុមគ្រួសារគាត់ក្រខ្លាំងណាស់ កូនបីនាក់មករៀនឆ្លាតៗណាស់តែគ្នាមិនមានសំលៀកបំពាក់នឹងសម្ភារ:សិក្សាមករៀនដូចក្មេងដទៃទេ​»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay