ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Boeing បានអះអាងថា យន្តហោះ Boeing Co 737 MAX ពិតជាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកដំណើរ

    BY Khmernote Media December 8, 2018
    ក្រុមហ៊ុន Boeing បានអះអាងថា យន្តហោះ Boeing Co 737 MAX ពិតជាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកដំណើរ

    អគ្គនាយកក្រុមហ៊ុនផលិតយន្តហោះ Boeing បានថ្លែងនៅក្នុងសន្និសទ្ធិសារព័ត៌មានក្នុងទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ីថា យន្តហោះ Boeing Co 737 MAX ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនខ្លួនពិតជាមានសុវត្ថិភាព ១០០ % សម្រាប់អ្នកដំណើរ និងមិនមានបញ្ហាបច្ចេកទេសដូចយន្តហោះដែលបានធ្លាក់ចូលក្នុងសមុទ្រចាវ៉ាកាលពីពេលថ្មីៗនេះទេ។ ការថ្លែងដូចនេះគឺដើម្បីផ្តល់ទំនុកចិត្តសម្រាប់អ្នកដំណើរ និងឲ្យពួកគាត់ឈប់បារម្ភទៀតថា យន្តហោះរបស់ក្រុម Boeing គ្មានសុវត្ថិភាពក្នុងការធ្វើដំណើរ។ យន្តហោះប្រភេទថ្មីនេះត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណជា ២២ លានដុល្លារ ហើយរហូតមកទល់នឹងពេលនេះយន្តហោះប្រភេទនេះត្រូវបានគេបញ្ជាទិញអស់ចំនួន ១៩៧ គ្រឿងហើយ។

    សូមរម្លឹកឡើងវិញថា កាលពីពេលថ្មីៗនេះយន្តដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ lion Air ដែលបច្ចេកវិទ្យារបស់យន្តហោះជាផលិតផលរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចូលទៅក្នុងសមុទ្រចាវ៉ា ប្រទេសឥណ្ឌូនេស៊ី ព្រោះតែយន្តហោះមានបញ្ហាបច្ចេកទេសបញ្ជូនព័ត៌មានទៅកាន់អ្នកបើកបរមិនបានត្រឹមត្រូវ ហើយគ្រោះថ្នាក់នោះបានសម្លាប់អ្នក ដំណើរចំនួន ១៨៩ នាក់។ ​ដោយកត្តានេះហើយ ទើបខាងក្រុមហ៊ុន Boeing ព្យាយាមអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនឲ្យបានល្អ និងធានាថាវាពិតជាមានសុវត្ថិភាព ១០០ % សម្រាប់អ្នកធ្វើដំណើរគ្រប់រូប៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay