ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនចិនដែលជំពាក់លុយរដ្ឋចំនួនប៉ុណ្ណេះ នឹងត្រូវជាប់ឈ្មោះចូលក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិន

    BY Khmernote Media December 10, 2018
    ប្រជាជនចិនដែលជំពាក់លុយរដ្ឋចំនួនប៉ុណ្ណេះ នឹងត្រូវជាប់ឈ្មោះចូលក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិន

    ចិន៖ ក្រោយពីមានរឿងចម្រូងចម្រាសអំពីបញ្ហាបង់ពន្ធរបស់តារាសម្តែងស្រីដ៏ល្បី  Fan Bingbing រួចមក ពេលនេះប្រធានបទទាក់ទងនឹងការបង់ពន្ធកំពុងក្លាយជាប្រធានក្តៅសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមចិន។ បើយោងតាមសារព័ត៌មាន QZ របស់ចិនបានធ្វើការចុះផ្សាយបញ្ជាក់ពីបញ្ហានេះថា ក្នុងចំណោមប្រជាជនចិនទាំងអស់មានតែប្រជាជនប្រមាណជា ២៨ លាននាក់ ឬ២ % ប៉ុណ្ណោះ ដែលបានបង់ពន្ធដីធ្លីត្រឹមត្រូវតាមពេលវេលាកំណត់ ក្រៅពីនោះគឺមានការយឺតយ៉ាវ និងជំពាក់រដ្ឋជាដើម។

    ដើម្បីជំរុញឲ្យប្រជាពលរដ្ឋមកបង់ពន្ធឲ្យបានទាន់ពេលវេលារដ្ឋាភិបាលបានកំណត់ថា អ្នកដែលមិនព្រមទៅបង់ពន្ធ និងជំពាក់រដ្ឋចំនួន ១០០,០០០ យន់ (១៤ ៥០០ ដុល្លារ) នឹងត្រូវជាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល ដែលកាលពីមុនចំនួនទឹកប្រាក់នេះគឺត្រូវជាប់ក្នុងបញ្ជីខ្មៅនេះគឺមានចំនួន ១ លានយន់ (១៤៥,០០០ ដុល្លារ) ឯណោះ ដូចនេះមានន័យថារដ្ឋាភិបាលបានបន្ថយចំនួនទឹកប្រាក់ដល់ទៅ ១០ ដង។ ក្រៅពីនេះ រដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ឬមិនអនុញ្ញាតឲ្យពួក គេចេញទៅក្រៅប្រទេសជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ qz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay