ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់នៅក្នុង នំស្លឹកស្រស់ និងនំស្រួយ ដែលមានលក់ក្នុងផ្សារអូរឬស្សី

    BY Khmernote Media December 8, 2018
    រកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់នៅក្នុង នំស្លឹកស្រស់ និងនំស្រួយ ដែលមានលក់ក្នុងផ្សារអូរឬស្សី

    យោងតាមការបង្ហោះរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Kerry World Bridge Logistic និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៨ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។

    ក្នុងនោះមន្រ្តីបច្ចេកទេសបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួនដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីលើគំរូ នំស្លឹកស្រស់ និងនំស្រួយ មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ប្រមាណ ១២ គីឡូក្រាម នៅផ្សារអូរឬស្សី ហើយមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតទៅតាមនិតិវិធី និងធ្វើការកម្ទេចចោលនៅនឹងកន្លែង ព្រមទាំងអញ្ជើញអាជីវករមកធ្វើកិច្ចសន្យាបញ្ចប់ការទទួលលក់រហូតដល់កែប្រែគុណភាពហើយ៕

    ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay