ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងដ៏ស្រស់ស្អាតមួយនេះ បានជាប់ឈ្មោះជាទីក្រុង ដែលមានប្រណិតភាព និងមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ី

    BY Khmernote Media December 8, 2018
    ទីក្រុងដ៏ស្រស់ស្អាតមួយនេះ បានជាប់ឈ្មោះជាទីក្រុង ដែលមានប្រណិតភាព និងមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ី

    ការសិក្សាមួយបានរកឃើញថា ​ទីក្រុងសៀងហៃ ប្រទេសចិន បានក្លាយជាទីក្រុងដែលមានប្រណិតភាព និងមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ី។ ការសិក្សានេះត្រូវបានគេត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយផ្អែកទៅលើប្រភេទទំនិញ  តម្លៃទំនិញ តម្លៃសេវាកម្ម និងភាពស្រស់ស្អាតរបស់ទីក្រុងជាច្រើននៅក្នុងតំបន់អាស៊ី។ ហើយបើយោងតាមរបាយការណ៍របស់ Bank Julius Baer & Co.’s  ២០១៨ បានបង្ហាញលទ្ធផលថា ទីក្រុងសៀងហៃបានវ៉ាដាច់សឹង្ហបុរីក្លាយជាទីក្រុងលំដាប់ទីមួយដែលមានប្រណិតភាព និងតម្លៃខ្ពស់បំផុត។ ខាងក្រោមនេះជាចំណាត់ថ្នាក់របស់ទីក្រុងទាំង ១១ ក្នុងតំបន់អាស៊ី៖

    ១. ក្រុងសៀងហៃ

    ២. សិង្ហបុរី

    ៣. ហុងកុង

    ៤. តូក្យូ

    ៥. តៃប៉ិ

    ៦. សេអ៊ូល

    ៧. បាងកក

    ៨. បុមបៃ

    ៩. ម៉ានីល

    ១០. ចាកាតា

    ១១. កូឡាឡាំពួរ

    អត្ថបទ៖ភក្តី

    ប្រភព៖nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay