Khmernote Media
  • អន្តរជាតិ

    នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានបណ្តេញជនសង្ស័យជាជនជាតិចិនចំនួន ២៣២នាក់ (ស្រី ៣៨នាក់) ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណែត (VOIP) ចេញពីព្រះរាជាណាចក្រកម្ពុជា តាម​ជើង​យន្តហោះ​ពិសេស​របស់​រដ្ឋាភិបាល​ចិន​ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គួររំលឹកផងដែលថាក្នុងការបណ្តេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ឱ្យ​វិលត្រឡប់​ទៅទទួលទោសនៅប្រទេស​កំណើត​ ​បន្ទាប់ពី​ពួកគេ​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ និងបាន​ប្រព្រឹត្ត​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយត្រូវចាប់ខ្លួនកន្លងមក​នៅឯ​ខេត្តតាកែវ​៕ អត្ថបទ៖ ណារ៉ែន

    December 6, 2018
  • សង្គម

    កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួង ឯកឧត្ដម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារលើប្រកាសអន្តរក្រសួងស្ដីពី បែបបទនិងនីតិវិធីនៃការផ្ទេរ កម្មសិទ្ធិយានយន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានផ្តោតទៅលើរបៀបវារៈចំនួនពីរគឺ (១)សេចក្តីព្រាង ប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីបង់ពន្ធប្រថាប់ត្រា និងការផ្ទេរកម្មសិទ្ធិយានយន្ត (២) ការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យពន្ធដារ។ តាមរយៈកិច្ចប្រជុំពិភាក្សានេះ

    December 6, 2018
  • បច្ចេកវិទ្យា

    ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិនមានមហិច្ឆតាចង់ផ្តល់ជូនសេវាកម្មប្រើប្រាស់សេវាអិនធឺណិតដោយសេរី​ (Free Wi-Fi) ទូទាំងពិភពលោក តាមរយៈការដំឡើងផ្កាយរណបចំនួន ២៧២ នៅទីអវកាស។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា LinkSure Network មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ បើតាមលោក Wang Jingying ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងចាយលុយប្រមាណជា ៣ ពាន់លានយន់ ( ៤៣៧,៧ លាន ដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍន៍គម្រោងមួយនេះ។ បើតាមគម្រោងក្រុមហ៊ុនរបស់លោកនឹងផ្តើមដំឡើងប្រព័ន្ធផ្កាយរណបមួយចំនួនក្នុងឆ្នាំ ២០២០ ខាងមុខនេះ ហើយបន្តដំឡើងជាបន្តបន្ទាប់ដល់ឆ្នាំ ២០២៦ រហូតទាល់តែគ្រប់ចំនួន ២៧២។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យគេរំពឹងថា មនុស្សជាច្រើនពាន់លាននាក់នៅលើពិភពលោកនឹងរីករាយជាមួយនឹងសេវាកម្មមួយនេះ

    December 6, 2018
  • អន្តរជាតិ

    ជីវិតរបស់មនុស្សម្នាក់ៗមានភាពស្រស់បំព្រងគអាស្រ័យលើកត្តាផ្សេងៗតាមភាពជាក់ស្តែង និងការចង់បានផ្សេងៗរបស់ ពួកគេ។ យ៉ាងណាក្តី បើយើងនិយាយពីចំណុចធ្វើឲ្យជីវិតអាប់អួរវិញ មនុស្សម្នាក់ៗអាចនឹងចំណុចទាំងនេះរួមគ្នា ដូចជាការសិក្សាមួយបានរកឃើញថា មានទម្លាប់ប្រចាំថ្ងៃ​ ៦ យ៉ាងដែលអាចបំផ្លាញជីវិតរបស់អ្នកបាន តែពេលខ្លះលោកអ្នកមិនបានដឹងខ្លួននោះទេ។ ចំណុចទាំង ៦ នោះរួមមាន៖ ៦៖អង្គុយនៅមួយកន្លែងជាប់រហូត៖ បើទោះជាលោកអ្នករវល់នឹងការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏ត្រូវតែក្រោយដើរចេញក្រៅ ឬក្រោកទៅធ្វើអ្វីមួយដើម្បីជំនួសឲ្យការអង្គុយនៅមួយកន្លែងដែរ ព្រោះការអង្គុយនៅមួយកន្លែងជាប់រហូតនោះវាបានធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្ត្រេស ថប់អារម្មណ៍ និងនាំទៅរកបញ្ហាផ្លូវចិត្តបានយ៉ាងងាយ។ ៥៖មិនចេញក្រៅទាល់តែសោះ៖ លោកអ្នកខ្លះអាចចំណាយពេលពេញមួយថ្ងៃនៅតែក្នុងផ្ទះដើម្បីលេងហ្គេម ឬមើលរឿងជាដើម តែសកម្មភាពនេះមិនល្អសម្រាប់សុខភាពផ្នែកផ្លូវចិត្តលោកអ្នកនោះទេ លោកអ្នកគួរតែចេញពីក្រៅខ្លះដើម្បីដើម្បីលំហែរខួរក្បាល។ ៤៖មិនដែលចាប់អារម្មណ៍ចំំពោះរឿងជុំវិញខ្លួន៖ ឥរិយាបថនេះនឹងធ្វើឲ្យលោកអ្នករស់នៅក្នុងមជ្ឈដ្ឋានដ៍តូចមួយ ដែលអាចជំរុញឲ្យលោកអ្នកឆាប់នឿយណាយក្នុងជីវិតជាខ្លាំង។ ៣៖លោកអ្នកគិតតែពីការទទួលយក តែមិនដែលគិតដល់ការចែករំលែក៖ ផ្នត់គំនិតនេះនឹងធ្វើឲ្យលោកអ្នកក្លាយជាមនុស្ស​អាត្មានិយម និងឯកា ព្រោះគ្មានអ្នកណាម្នាក់ចង់រាប់អាន

    December 6, 2018
  • អន្តរជាតិ

    មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឲ្យកូនខ្មែរទូទាំងប្រទេសសម្ដែងក្ដីសោកស្តាយ និងក្រៀមក្រំជាទីបំផុត។ យ៉ាងណាមិញ កន្លងបានរយៈពេលជាង ៣​ខែ ហើយ អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត ត្រូវបានដឹកពីប្រទេសស្វីស មកប្រទេសកម្ពុជា និងធ្វើពិធីបុណ្យ ដាក់តម្កល់ធាតុរបស់លោកនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាបផងដែរ។ យ៉ាងណាមិញ ក្នុងការប្រារព្ធពិធីបុណ្យជូនលោកកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ម្សិលមិញនេះ យើងក៏ឃើញវត្តមានរបស់បងស្រីបង្កើតរបស់លោកមកចូលរួមផងដែរ។ ជាកស្តែង បងស្រីរបស់លោកវេជ្ជបណ្ឌិត Beat Richner បានមកចូលរួមពិធីបុណ្យសពរបស់លោកទាំងទឹកមុខក្រៀមក្រំបំផុត។ ជាមួយនឹងគ្នានេះ ក៏មានភ្ញៀវអ្នកចូលរួម បានជួយធ្វើការលើកទឹកចិត្ត និងសម្ដែងការសោកស្តាយនូវការបាត់បង់នេះយ៉ាងខ្លាំង៕ ប្រភព៖ លោកប្អូនគោ

    December 6, 2018
  • PR

    ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបន្តចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន 5 ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2018 នៅសណ្ឋាគារ LBN Asian Hotel ខេត្តកំពង់ចាម ដែលជាគោលដៅទីពីរក្នុងចំណោមខេត្តទាំងប្រាំ បន្ទាប់ពីគោលដៅទីមួយនៅខេត្តព្រះសីហនុត្រូវបានបញ្ចប់កាលពីសប្ដាហ៍មុន។ ភ្ជាប់ជាមួយនឹងប្រធានបទ “អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា” សិក្ខាសាលាតាមបណ្ដាខេត្តនេះ មានគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា កសាងទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវជំនាញ និងយុទ្ធសាស្រ្ដចាំបាច់សម្រាប់ការវិនិយោគមួយនេះ។ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺជាគោលដៅបន្ទាប់ ដែលខេត្តទាំងអស់នេះ ត្រូវបានចាត់ទុកជាខេត្តសក្ដានុពលខ្ពស់

    December 5, 2018
  • PR

    (ភ្នំពេញ)៖ ០៤ ខែធ្នូ ឆ្នាំ២០១៨​​ សាជីវកម្ម​រីន​ណៃជប៉ុន​ (Rinnai Corporation) និងក្រុម​ហ៊ុនខេម​ខូ​ណា ត្រេ​ឌីង ខេម​បូ​ឌា Camcona Trading Cambodia ជាក្រុមហ៊ុនដែលទទួលសិទ្ធិនំាចូល និងចែកចាយផលិតផលពី​សាជីវកម្ម​រីន​ណៃ បានរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាចជួបជុំជូនអតិថិជន​ និងដាក់បង្ហាញផលិតផលចង្រ្កាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មី។ លោក Yuzo Yoshida តំ​ណាង​ផ្នែក​អាជី​វកម្ម​ក្រៅ​ប្រទេស​នៃ សា​ជីវកម្ម​រីន​ណៃជប៉ុនឲ្យដឹងថា «សាជីវកម្មរីនណៃបានកើតឡើងតាំងពីឆ្នាំ១៩២០ និង​មាន​បទ​ពិ​សោធន៍ជិត១០០ឆ្នាំ​​ ក្នុង​ការ​ផលិត និងឧបករណ៍ផ្នែកកម្តៅដូចជា៖ ម៉ាស៊ីនទឹកក្តៅ, ចង្ក្រាន, និងម៉ាស៊ីនបឺតផ្សែងជាដើម។ លោកបន្ដថា ​បច្ចុប្បន្ន​សាជី​វកម្ម​រីន​ណៃ​បាន​លក់​ផលិតផល​របស់​ខ្លួន​នៅ​ជាង៨០ប្រទេស និងមាន​ក្រុម​ហ៊ុនបុត្រសម្ព័ន្ធចំ​នួន ១៧។

    December 5, 2018
  • PR

    ភ្នំពេញៈ កាលពីពេលថ្មីៗនេះក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសាគុណភាពខ្ពស់ឈានមុខគេក្នុងប្រទេសកម្ពុជា និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌បានត្រឡប់មកជាថ្មីម្ដងទៀតជាមួយកម្មវិធីមួយទៀតប្លែក ដោយធ្វើការនាំយកនូវអំពូលប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួនជិត ២០០គ្រឿង និងអំណោយទៅចែកជូនដល់សិស្សានុសិស្សជនជាតិភាគតិចក្នុងតំបន់ដាច់ស្រយាលនៃខេត្តមណ្ឌលគីរីសម្រាប់ការប្រើប្រាស់រៀនសូត្រនាពេលរាត្រី។ បើតាមប្រសាសន៍របស់លោកស្រី កូវ ច័ន្ទនិច បុគ្គលិកពាណិជ្ជសញ្ញាវីតាល់រៀបរាប់ទាំងអារម្មណ៍រីករាយបានបញ្ជាក់ថា៖ វីតាល់ពិតជាក្ដីសោមនស្សរីករាយជាខ្លាំងដែលបាននាំយកនូវមូលនិធី ២៥រៀលមកប្រើប្រាស់ជាថ្មីម្ដងទៀតលើសកម្មភាពមនុស្សធម៌មួយនេះ ពោលគឺការចែកនូវអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យដល់សិស្សានុសិស្សកម្រិតបឋមភូមិ និងទុទិយភូមិជាជនជាតិភាគតិច។ មូលហេតុដែលវីតាល់បង្កើតនូវសកម្មភាពមួយនេះឡើងគឺដោយសារយើងបានមើលឃើញពីកង្វះខាតភ្លើងអគ្គិសនីជាក់ស្ដែង ដែលប្អូនៗសិស្សានុសិស្សកំពុងតែជួបប្រទះ និងដើម្បីលើកកម្ពស់ការរៀនសូត្ររបស់ប្អូនៗនាពេលរាត្រី។ លោកស្រីក៏បានបញ្ជាក់ទៀតផងដែរថា ក្នុងដំណើរដ៏វែងឆ្ងាយពីក្រុងភ្នំពេញ និងប្រមាណជាង 40គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ គឺវិតាល់បានទៅកាន់ទីតាំង ២កន្លែងផ្សេងគ្នាគឺ វិទ្យាល័យអូររាំង និងអនុវិទ្យាល័យម៉េម៉ង់។ ស្របក្នុងឱកាសនេះផងដែរ វីតាល់ពុំមែននាំយកតែអំពូលនេះប៉ុណ្ណោះទេ ដោយយើងបានអោបក្រសោបមកជាមួយអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួនដើម្បីលើកទឹកចិត្តដល់លោកនាយកសាលា លោកគ្រូ

    December 5, 2018
  • អន្តរជាតិ

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវរូបភាពក្មេងស្រីមួយរូបបានបីប្អូនប្រុសអាយុ៥ខែ ក្រោយសុំគ្រូបន្ទុកថ្នាក់នាំប្អូនចូលក្នុងថ្នាក់រៀនជាមួយ ព្រោះតែម្តាយស៊ីឈ្នួលគេនៅឆ្ងាយ ចំណែកឪពុកចេញទៅធ្វើការបាត់ពីផ្ទះរហូតដល់យប់បានត្រឡប់មកវិញ។ ដោយក្មេងស្រីខាងលើកំពុងតែសិក្សានៅ សាលាបឋមសិក្សា សឡា ស្ថិតក្នុង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ក្នុងនោះអ្នកគ្រូបន្ទុកថ្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Povthavy Ung បានសរសេររៀបរាប់ថា៖ “រំជួលចិត្ត​ណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ​ អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូនមករៀនជាមួយដែរគ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅសុីឈ្នួលគេនៅឆ្ងាយ​ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង​ ៨ៈ៣០យប់គាត់មកយកប្អូនពីខ្ញុំវិញហើយ​ ប្អូនប្រុសខ្ញុំអាយុ៥ខែ”៕

    December 5, 2018
  • PR

    ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Co., Ltd នឹងធ្វើការបរិច្ចាគថវិកា ៤០ លានរៀលដល់ អង្គការស្នាមញញឹមកម្ពុជា ក្រុមហ៊ុន LION CORPORATION (THAILAND) LTD បានបន្តយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់កុមារកម្ពុជា” ជាថ្មីម្តងទៀតរបស់ខ្លួនដែលយុទ្ធនាការនេះបានធ្វើឲ្យមានការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលបើធៀបទៅនឹងឆ្នាំមុន។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ នេះក្រុមហ៊ុនបានធ្វើការបរិច្ចាគថវិកាពីយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់កុមារកម្ពុជា” រដូវកាលទី ៣ ទៅអង្គការស្នាមញញឹមកម្ពុជា ចំនួន ៤០

    December 5, 2018