អន្តរជាតិ
ក្ដុកក្ដួលចិត្ត! បងស្រីលោកវេជ្ជបណ្ឌិត Beat Richner មកចូលរួមពិធីបុណ្យទាំងទឹកមុខស្រពាប់ស្រពោន
BY Khmernote Media
December 6, 2018
មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឲ្យកូនខ្មែរទូទាំងប្រទេសសម្ដែងក្ដីសោកស្តាយ និងក្រៀមក្រំជាទីបំផុត។ យ៉ាងណាមិញ កន្លងបានរយៈពេលជាង ៣ខែ ហើយ អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត ត្រូវបានដឹកពីប្រទេសស្វីស មកប្រទេសកម្ពុជា និងធ្វើពិធីបុណ្យ ដាក់តម្កល់ធាតុរបស់លោកនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាបផងដែរ។
យ៉ាងណាមិញ ក្នុងការប្រារព្ធពិធីបុណ្យជូនលោកកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ម្សិលមិញនេះ យើងក៏ឃើញវត្តមានរបស់បងស្រីបង្កើតរបស់លោកមកចូលរួមផងដែរ។ ជាកស្តែង បងស្រីរបស់លោកវេជ្ជបណ្ឌិត Beat Richner បានមកចូលរួមពិធីបុណ្យសពរបស់លោកទាំងទឹកមុខក្រៀមក្រំបំផុត។ ជាមួយនឹងគ្នានេះ ក៏មានភ្ញៀវអ្នកចូលរួម បានជួយធ្វើការលើកទឹកចិត្ត និងសម្ដែងការសោកស្តាយនូវការបាត់បង់នេះយ៉ាងខ្លាំង៕











ប្រភព៖ លោកប្អូនគោ