អន្តរជាតិ
ព្រឹកនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញកឺកឺចំនួន ២៣២នាក់ ឲ្យចេញពីស្រុកខ្មែរ ក្រោយឆ្លងដែនខុសច្បាប់ ព្រមទាំងប្រព្រឹត្តបទល្មើសចាប់ជំរិត
BY Khmernote Media
December 6, 2018
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានបណ្តេញជនសង្ស័យជាជនជាតិចិនចំនួន ២៣២នាក់ (ស្រី ៣៨នាក់) ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណែត (VOIP) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះពិសេសរបស់រដ្ឋាភិបាលចិន តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គួររំលឹកផងដែលថាក្នុងការបណ្តេញជនជាតិចិនចំនួន២៣២នាក់ឱ្យវិលត្រឡប់ទៅទទួលទោសនៅប្រទេសកំណើត បន្ទាប់ពីពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ និងបានប្រព្រឹត្តបទល្មើសជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ហើយត្រូវចាប់ខ្លួនកន្លងមកនៅឯខេត្តតាកែវ៕








អត្ថបទ៖ ណារ៉ែន