ទម្លាប់សាមញ្ញៗ ៦ យ៉ាង ដែលអាចបំផ្លាញជីវិតរបស់អ្នកបាន
ជីវិតរបស់មនុស្សម្នាក់ៗមានភាពស្រស់បំព្រងគអាស្រ័យលើកត្តាផ្សេងៗតាមភាពជាក់ស្តែង និងការចង់បានផ្សេងៗរបស់ ពួកគេ។ យ៉ាងណាក្តី បើយើងនិយាយពីចំណុចធ្វើឲ្យជីវិតអាប់អួរវិញ មនុស្សម្នាក់ៗអាចនឹងចំណុចទាំងនេះរួមគ្នា ដូចជាការសិក្សាមួយបានរកឃើញថា មានទម្លាប់ប្រចាំថ្ងៃ ៦ យ៉ាងដែលអាចបំផ្លាញជីវិតរបស់អ្នកបាន តែពេលខ្លះលោកអ្នកមិនបានដឹងខ្លួននោះទេ។ ចំណុចទាំង ៦ នោះរួមមាន៖

៦៖អង្គុយនៅមួយកន្លែងជាប់រហូត៖ បើទោះជាលោកអ្នករវល់នឹងការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏ត្រូវតែក្រោយដើរចេញក្រៅ ឬក្រោកទៅធ្វើអ្វីមួយដើម្បីជំនួសឲ្យការអង្គុយនៅមួយកន្លែងដែរ ព្រោះការអង្គុយនៅមួយកន្លែងជាប់រហូតនោះវាបានធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្ត្រេស ថប់អារម្មណ៍ និងនាំទៅរកបញ្ហាផ្លូវចិត្តបានយ៉ាងងាយ។
៥៖មិនចេញក្រៅទាល់តែសោះ៖ លោកអ្នកខ្លះអាចចំណាយពេលពេញមួយថ្ងៃនៅតែក្នុងផ្ទះដើម្បីលេងហ្គេម ឬមើលរឿងជាដើម តែសកម្មភាពនេះមិនល្អសម្រាប់សុខភាពផ្នែកផ្លូវចិត្តលោកអ្នកនោះទេ លោកអ្នកគួរតែចេញពីក្រៅខ្លះដើម្បីដើម្បីលំហែរខួរក្បាល។
៤៖មិនដែលចាប់អារម្មណ៍ចំំពោះរឿងជុំវិញខ្លួន៖ ឥរិយាបថនេះនឹងធ្វើឲ្យលោកអ្នករស់នៅក្នុងមជ្ឈដ្ឋានដ៍តូចមួយ ដែលអាចជំរុញឲ្យលោកអ្នកឆាប់នឿយណាយក្នុងជីវិតជាខ្លាំង។
៣៖លោកអ្នកគិតតែពីការទទួលយក តែមិនដែលគិតដល់ការចែករំលែក៖ ផ្នត់គំនិតនេះនឹងធ្វើឲ្យលោកអ្នកក្លាយជាមនុស្សអាត្មានិយម និងឯកា ព្រោះគ្មានអ្នកណាម្នាក់ចង់រាប់អាន ឬប្រាស្រ័យទាក់ទងជាមួយឡើយ។
២៖ចូលចិត្តធ្វើអ្វីមួយ ឬរស់នៅតែម្នាក់ឯង៖ ការរស់នៅដែលគ្មានមិត្តភក្តិ សាច់ញាតិ ឬមនុស្សសំខាន់ណាម្នាក់ទេនោះ វានឹងធ្វើឲ្យជីវិតរបស់លោកអ្នកគ្មានរសជាតិពិសេសណាមួយនោះទេ។
១៖មិនបង្កើតអ្វីថ្មីសម្រាប់ជីវិត៖ ព្យាយាមធ្វើរឿងថ្មីៗដែលលោកអ្នកមិនធ្លាប់បានធ្វើពីមុនមក ដើម្បីទទួលបានបទពិសោធណ៍ថ្មី និងភាពរីករាយថ្មីៗនៅក្នុងជីវិត៕
អត្ថបទ៖ភក្តី
ប្រភព៖brightside




