- Khmernote Media
- អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបខ្សោយបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ហើយខ្យល់ដែលបក់មកពីទិសអាគ្នេយ៍ (មកពីសមុទ្រចិនខាងត្បូង) បាននាំនូវសំនើមមកជាមួយ ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះមាន៖ + ចាប់ពីថ្ងៃទី០៧-១១ ខែធ្នូ អាចនឹងមានភ្លៀងធ្លាក់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំ ពោធិ៍សាត់ និងបាត់ដំបង។ + ចាប់ពីថ្ងៃទី០៧-០៩ ខែធ្នូ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប
December 5, 2018 - សង្គម
ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាមានករណីបាត់ក្មេងប្រុសឈ្មោះ ដេត រ៉ាឌីន អាយុ៣ឆ្នាំ ដែលជាកូនអ្នកនៅក្នុងផ្សារណាត់បាត់ដំបង។ ដោយក្រុមគ្រួសារបានស្វែងរកសឹងគ្រប់ទីកន្លែង ប៉ុន្តែនៅតែមិនឃើញកូន អ្វីដែលគួរឲ្យអាណោធអាធមនោះស្រាប់តែនៅព្រឹកថ្ងៃទី០៥ ខែធ្នូ នេះក្រុមគ្រួសារក៏បានប្រទះឃើញសាកសព កូនប្រុសរបស់ខ្លួន ដែលបានលង់ទឹកអណ្តែតនៅតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង។ ម្តាយរបស់ក្មេងរងគ្រោះឈ្មោះ ឡុង ចន្ថា រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ និងមានមុខរបរកែសម្ផស្សនៅក្នុងផ្សារ ណាត់ ក្នុងក្រុងបាត់ដំបង។ ក្មេងប្រុសរងគ្រោះត្រូវបានបាត់ខ្លួននៅព្រឹកថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង៩ព្រឹក ខណៈដែលម្តាយកំពុងតែធ្វើក្រចកឱ្យភ្ញៀវ៕
December 5, 2018 - PR
នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធីប្រកាសពានរង្វាន់ថ្នាក់តំបន់ និង ពិភពលោករបស់កម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ រៀបចំឡើងនៅសណ្ឋាគារ The Savoy Hotel នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលមានការចូលរួមពីម្ចាស់ជ័យលាភីតំណាងប្រទេសនិងតំបន់ទូទាំងពិភពលោកពី កម្មវិធីពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប តំបន់អាមេរិក តំបន់អាហ្វ្រិក តំបន់អារ៉ាប់ និង ពីចក្រភពអង់គ្លេស ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាងជ័យលាភី ពីប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកិត្តិយស ដែលទទួលបានជ័យលាភីពានរង្វាន់លំដាប់អន្តរជាតិ គឺ”ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈ ល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គម្រោង សាលសន្និបាត យូរ៉ូវីល /
December 5, 2018 - អន្តរជាតិ
មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឲ្យកូនខ្មែរទូទាំងប្រទេសសម្ដែងក្ដីសោកស្តាយ និងក្រៀមក្រំជាទីបំផុត។ យ៉ាងណាមិញ កន្លងបានរយៈពេលជាង ៣ខែ ហើយ អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត ត្រូវបានដឹកពីប្រទេសស្វីសមកដល់ព្រលានយន្តហោះខេត្តសៀមរាបហើយ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨ព្រឹក នឹងមានការសូត្រមន្តគោរពវិញ្ញាណក្ខន្ធដល់លោកវេជ្ជបណ្ឌិតនៅក្នុងខេត្តសៀមរាបតែម្ដង។ ធាតុរបស់លោកត្រូវហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ទីដែលត្រូវតម្កល់ធាតុផងដែរ៕ រូបភាព៖ BTV
December 5, 2018 - អន្តរជាតិ
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ ឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ និងជានាយករង នាយកដ្ឋានអន្តោប្រវេសន៍ បានបាញ់សម្លាប់ខ្លួននៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ នៅទីស្នាក់ការកំពង់ចម្លង ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ របាយការណ៍របស់នគរបាលស្រុកល្វាឯម ខេត្តកណ្តាល បានបញ្ជាក់ថា នគរបាលជំនាញខេត្ត សហការជាមួយនគរបាលមូលដ្ឋាន និងគ្រូពេទ្យរួមជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ បានពិនិត្យសាកសពយ៉ាងលំអិត រួចធ្វើការសន្និដ្ឋានថាការបាញ់សម្លាប់ខ្លួនឯង របស់លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ព្រោះតែមានវិបត្តិផ្ទាល់ខ្លួន តែមិនបានបញ្ជាក់ថា ជាវិបត្តិស្នេហា វិបត្តិគ្រួសារ ឬវិបត្តិមុខជំនួញនោះទេ។
December 5, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ គ្រោះធម្មជាតិបានកំពុងតែយាយីប្រទេសជាច្រើននៅជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ ប្រទេសម៉េឡស៊ីក៏បានប្រកាសថា ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ប្រទេសខ្លួនក៏ត្រូវប្រឈមនឹងជាមួយនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរដែរ។ បើយោងតាមលោក Alui Bahari ប្រធាននាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានឲ្យដឹងថា យោងតាមការព្យាករណ៍បានបង្ហាញថាក្នុង ឆ្នាំ ២០១៩ ខាងមុខនេះ ម៉ាឡេស៊ីនឹងជួបប្រទះបញ្ហាភ្លៀងធ្លាក់ខ្លាំង ហើយបញ្ហានេះនឹងបង្កឲ្យមានគ្រោះធម្មជាតិមួយចំនួនទៀតដូចជា ទឹកជំនន់ បាក់ដី ព្យុះ ហើយតំបន់ខ្លះនិងត្រូវ ជួបគ្រោះរាំងស្ងួតទៅវិញ។ ទល្ធផលនៃការព្យាករណ៍ខាងលើនេះ ក៏បានបង្ហាញដែរ វាគឺជាគ្រោះធម្មជាតិធ្ងន់ធ្ងរដែលម៉ាឡេស៊ី មិនដែលជួបប្រទះនោះទេក្នុងរយៈពេលពី ៤០ ទៅ ៦០ ឆ្នាំ ចុងក្រោយនេះ។ ទន្ទឹងនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួនដូចខាង លើនេះ
December 5, 2018 - កីឡា
ខ្សែប្រយុទ្ធ Antoine Griezmann បានខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសលទ្ធផលពានរង្វាន់ Ballon D’or កាលពីយប់មិញ ក្រោយពេលខ្សែបម្រើ Luka Modric ក្លាយជាម្ចាស់ពានរង្វាន់នេះនិង Modric ក្លាយជាមនុស្សដំបូងដែលបញ្ចប់យុគសម័យរបស់ Messi និង Ronaldo។ នៅក្នុងឆ្នាំនេះខ្សែប្រយុទ្ធ Antoine Griezmann បានជួយឲ្យក្លឹប Atletico Madrid ឈ្នះពានរង្វាន់ Europa League និងពានរង្វាន់ UEFA Super Cup ជាពិសេសបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ខណៈដែលខ្សែបម្រើ Luka Modric
December 4, 2018 - PR
ឆ្នាំនេះគឺជាឆ្នាំទី៤ ដែលក្រុមហ៊ុនគូបូតាកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌របស់ខ្លួន ដែលមានឈ្មោះថា “Kubota Sharing The Future” ដែលក្នុងឆ្នាំទី៤នេះគូបូតាបានបរិច្ចាគកាបូប និង សម្ភារសិក្សាសិស្សចំនួន 20,000ឈុត មានតំលៃជាង៩ម៉ឺនដុល្លា ដែលព្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណះអភិបាលខេត្តបាត់ដំបង។ កម្មវិធីសប្បុរសធម៌នេះជាផ្នែកមួយនៃការអភិវឌ្ឍន៏និងការទទួលខុសត្រូវក្នុងសង្គម ដែលមានបំណងជួយដល់កុមារដែលខ្វះខាតនៅតាមជនបទដាច់ស្រយ៉ាលទូទាំងប្រទេសកម្ពុជាអោយមានជីវិតកាន់តែប្រសើរឡើង។ លោក ភីសានុ មីលីនតានុស អគ្គនាយករងទទួលបន្ទុកផ្នែកលក់និងសេវាកម្ម នៃទីស្នាក់ការធំក្រុមហ៊ុន ស្យ៉ាម គូបូតា ខបភឺរេសិន បានមានប្រសាសន៍ថា គោលនយោបាយរបស់ក្រុមហ៊ុន
December 4, 2018 - កីឡា
លោក Jose Mourinho បានសារភាពថាគាត់ត្រូវបានគេបង្ខំឱ្យយកបុគ្គលដែលមិនដឹងពីរបៀបលេងនៅក្នុងតំបន់ខ្សែការពារមកលេងនៅក្នុងរដូវកាលនេះ ក្រោយពេលខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United កំពុងមានរបួសនៅក្នុងរដូវកាលនេះ។ កាលពីថ្ងៃសៅរ៍កន្លងទៅក្នុងជំនួបជាមួយនឹងក្លឹប Southampton លោក Jose Mourinho បានបង្ខំចិត្តយកខ្សែបម្រើ Nemanja Matic និង Scott McTominay មកលេងនៅក្នុងតំបន់ការពារវិញ បន្ទាប់ពីខ្សែការពារ Chris Smalling និង Victor Lindelof កំពុងសម្រាកព្យាបាលរបួស។ នៅក្នុងរដូវកាលថ្មីក្លឹបបិសាចក្រហម Manchester United មិនបានទិញខ្សែការពារថ្មីមកជួយក្លឹបឡើយ ខណៈដែលពេលនេះម្ចាស់ពានរង្វាន់ Premier League 20 សម័យកាលនេះកំពុងជួបវិបាត់អស់ខ្សែការពារដោយសារតែរបួស។
December 4, 2018 - អន្តរជាតិ
ស្រុកព្រៃនប់ – យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត ម៉ាករ៉េងរ៉ូវើ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AT-8881៨ បើកបរក្នុងទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងបានបុកជាមួយរថយន្តម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A- 6826 ក្នុងទិសដៅផ្ទុយគ្នា។ ភ្លាមៗក្រោយកើតហេតុឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលធ្វើដំណើរឆ្លងកាត់ក៍បានអញ្ជើញចុះពិនិត្យ និងសម្រួលដោះស្រាយការងារមួយចំនួន ក្នុងនោះតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា មានមនុស្ស៤នាក់រងរបួសក្នុងហេតុការណ៍នេះ
December 4, 2018









