ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Range Rover និង Hyundai ព្រលះគ្នានៅព្រៃនប់ របួស៤នាក់

    BY Khmernote Media December 4, 2018
    Range Rover និង Hyundai ព្រលះគ្នានៅព្រៃនប់ របួស៤នាក់

    ស្រុកព្រៃនប់ – យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត ម៉ាករ៉េងរ៉ូវើ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AT-8881៨ បើកបរក្នុងទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងបានបុកជាមួយរថយន្តម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A- 6826 ក្នុងទិសដៅផ្ទុយគ្នា។

    ភ្លាមៗក្រោយកើតហេតុឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលធ្វើដំណើរឆ្លងកាត់ក៍បានអញ្ជើញចុះពិនិត្យ និងសម្រួលដោះស្រាយការងារមួយចំនួន ក្នុងនោះតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា មានមនុស្ស៤នាក់រងរបួសក្នុងហេតុការណ៍នេះ បច្ចុប្បន្នបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងអន្តរាគមន៍ការពារសម្រួលចរាចរណ៍និងស្រាវជ្រាវពីអត្តសញ្ញាណភាគីទាំងសងខាង និងឈ្មោះជនរងគ្រោះ៕

    ប្រភព៖ លោកពូ Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay