អន្តរជាតិ
ខណៈនេះអដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner បានដឹកយកមកពីប្រទេសស្វីស ត្រៀមតម្កល់នៅកម្ពុជាហើយ
BY Khmernote Media
December 5, 2018
មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឲ្យកូនខ្មែរទូទាំងប្រទេសសម្ដែងក្ដីសោកស្តាយ និងក្រៀមក្រំជាទីបំផុត។ យ៉ាងណាមិញ កន្លងបានរយៈពេលជាង ៣ខែ ហើយ អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត ត្រូវបានដឹកពីប្រទេសស្វីសមកដល់ព្រលានយន្តហោះខេត្តសៀមរាបហើយ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨ព្រឹក នឹងមានការសូត្រមន្តគោរពវិញ្ញាណក្ខន្ធដល់លោកវេជ្ជបណ្ឌិតនៅក្នុងខេត្តសៀមរាបតែម្ដង។ ធាតុរបស់លោកត្រូវហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ទីដែលត្រូវតម្កល់ធាតុផងដែរ៕




រូបភាព៖ BTV