ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការព្យាករណ៍បានបង្ហាញថា ម៉ាឡេស៊ីនឹងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៩ ខាងមុខនេះ

    BY Khmernote Media December 5, 2018
    ការព្យាករណ៍បានបង្ហាញថា ម៉ាឡេស៊ីនឹងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៩ ខាងមុខនេះ

    ម៉ាឡេស៊ី៖ គ្រោះធម្មជាតិបានកំពុងតែយាយីប្រទេសជាច្រើននៅជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ ប្រទេសម៉េឡស៊ីក៏បានប្រកាសថា ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ប្រទេសខ្លួនក៏ត្រូវប្រឈមនឹងជាមួយនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរដែរ។ ​បើយោងតាមលោក Alui Bahari ប្រធាននាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានឲ្យដឹងថា យោងតាមការព្យាករណ៍បានបង្ហាញថាក្នុង ឆ្នាំ ២០១៩ ខាងមុខនេះ ម៉ាឡេស៊ីនឹងជួបប្រទះបញ្ហាភ្លៀងធ្លាក់ខ្លាំង ហើយបញ្ហានេះនឹងបង្កឲ្យមានគ្រោះធម្មជាតិមួយចំនួនទៀតដូចជា ទឹកជំនន់ បាក់ដី ព្យុះ ហើយតំបន់ខ្លះនិងត្រូវ ជួបគ្រោះរាំងស្ងួតទៅវិញ។ ទល្ធផលនៃការព្យាករណ៍ខាងលើនេះ ក៏បានបង្ហាញដែរ វាគឺជាគ្រោះធម្មជាតិធ្ងន់ធ្ងរដែលម៉ាឡេស៊ី មិនដែលជួបប្រទះនោះទេក្នុងរយៈពេលពី ៤០ ទៅ ៦០ ឆ្នាំ ចុងក្រោយនេះ។ ទន្ទឹងនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួនដូចខាង លើនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមការពារខ្លួនពីគ្រោះធម្មជាតិនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay