- Khmernote Media
- សង្គម
យោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុក Moern Sophal បានបង្ហាញរូបភាពដ៏កម្សត់ដោយលោកតាមួយរូប ត្រូវបានភរិយាទទួលមរណភាពចោល ហើយលោកតាកំពុងរស់នៅដោយមានជីវភាពយ៉ាងវេទនាបំផុត ហើយថែមទាំងគ្មានកូនចៅមើលថែ។ លោកតាកម្សត់មានឈ្មោះ ផន អាយុ៨៨ឆ្នាំ រស់នៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកតាឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ ដោយគណនីហ្វេសប៊ុកដដែលបានប្រកាសអំពាវនាវដល់សប្បុរសជនថា៖ “អនិច្ចាភាពក្រីក្រ ឥឡូវប្រពន្ធបានស្លាប់ហើយនៅតែប្ដី មិនដឹងទៅទីពឹងអ្នកណារស់គ្រាន់តែរង់ចាំសេចក្តីស្លាប់មកដល់តើមានសប្បុរសណាចង់ចូលរួមជាមួយខ្ញុំ។ លោកតា ផន អាយុ៨៨ ឆ្នាំ រស់នៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម 070 423 647 លេខព្រះសង្ឃអ្នកទទួលព្រះនាមនី ប៊ុនធី ថវិការបស់សប្បុរសខ្ញុំយកទៅទិញសម្ភារៈមានសង្ក័សីប្រក់ដំបូលនិងជញ្ជាំងជាដើម ថវិកាខ្លះទៀតទុកឲ្យគាត់ប្រើប្រាស់ប្រចាំថ្ងៃ
December 3, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗ នេះ ប្រជាជនខ្មែរបានបង្ហាញក្ដីពេញចិត្តជាខ្លាំង ចំពោះនារីរបាំរបស់កម្ពុជា ដែលមានឱកាសទៅបង្ហាញសមត្ថភាពសម្តែងរបាំព្រះរាជទ្រព្យ នៅទីក្រុងប៉ារីស ប្រទេសបារាំង ទទួលបានការគាំទ្រ។ យ៉ាងណាមិញ មិនបានប៉ុន្មានផងស្រាប់តែពេលនេះ កូនខ្មែរក៏បានបំពេញមុខឲ្យប្រទេសសារជាថ្មី ក្រោយពេលបានលើកទង់ជាតិខ្មែរ នៅជប៉ុនយ៉ាងមោទកភាពជាទីបំផុត។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ APU នៅប្រទេសជប៉ុន ដោយមានការចូលរួមពីនិស្សិតមកពីគ្រប់ប្រទេសទាំងអស់។ ទង្វើរនេះ បានធ្វើឲ្យលោកតាន់ គីមសួរ បានពោលពាក្យទាំងពេញចិត្តថា៖ «ពិតជាមានមោទកភាពបំផុត នៅពេលដែលទង់ជាតិ ភ្លេងជាតិ និងប្រាង្គប្រាសាទអង្គរ រួមទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញ និងសម្តែងជូនមហាជនជាច្រេីនពាន់នាក់ទស្សនានៅចំកណ្តាលកំពូលភ្នំដែលមានអាគាដ៏ស្គឹមស្គៃនៃសាកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វិក APU មាននិស្សិតមកពីជាងមួយរយប្រទេសចូលរួម
December 3, 2018 - សង្គម
ជារឿងមួយគួរឲ្យមោទកភាពពេកក្រៃក្រោយពី ល្ខោនខោលវត្តស្វាយអណ្តែត របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយនាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ។ យ៉ាងណាមិញក្រៅពីមានការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NaNa Nunanit បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថាចង់បរិច្ចាគឧបត្ថម្ភជាទឹកប្រាក់ចំនួន ៤លានរៀល (១ពាន់ដុល្លារអាមេរិក) ជូនដល់់សមាគមន៍ល្ខោនខោលវត្តស្វាយអណ្តែត។ ដោយបានសរសេររៀបរាប់ថា៖ “មាននរណាដឹងថាទាក់ទងតាមណាទេ ដេីម្បីបានទឹកប្រាក់ ទៅដល់ពួកគាត់ សូមជួយប្រាប់ផង។ ដេីម្បីជាការលេីកទឹកចិត្ត និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ក៏ដូចជាការអបអរសាទរចំពោះ ល្ខោនខោលវត្តស្វាយអណ្ដែតនាងខ្ញុំ ឧបត្ថម្ភ ជាទឹកប្រាក់
December 3, 2018 - កីឡា
លោក Pep Guardiola បានប្រាប់ទៅកាន់ខ្សែប្រយុទ្ធ Gabriel Jesus ឲ្យសម្រាកដើម្បីជួយឲ្យក្លឹបមេឃខៀវ Manchester City រកគ្រាប់បាល់សុតបញ្ចូលទី បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះខកខានមិនបានសុតបញ្ចូលទីឲ្យក្លឹប Man City ចាប់តាំងពីសប្ដាហ៍ទី 2 នៃការប្រកួតពានរង្វាន់ Premier League រដូវកាលថ្មីនេះ។ កាលពីថ្ងៃសៅរ៍នេះកន្លងទៅខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនៅតែមិនអាចស្វែងរកគ្រាប់បាល់សុតបញ្ចូលទីឲ្យក្លឹបមេឃខៀវ Manchester City ដដែល ទោះបីជាជាក្លឹបមេឃខៀវ Manchester CIty យកឈ្នះក្លឹប Bournemouth ដោយលទ្ធផល 3-1 ក៏ដោយ។ នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Gabriel Jesus មិនទាន់ស្វែងរកគ្រាប់បាល់សុតបញ្ចូលទីនៅក្នុងការប្រកួតពានរង្វាន់ UEFA
December 3, 2018 - PR
បន្តាប់ពីប្រម៉ូសិនចាស់បានកន្លងផុតទៅ ប្រម៉ូសិនថ្មីក៏បានមកដល់ ហើយកាន់តែពិសេសនិងអស្ចារ្យជាងមុនទៅទៀត! គឺជាការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមកពីកំពូលស្មាតហ្វូន Galaxy Note9! រាល់ការជាវ Samsung Galaxy Note9 ១ គ្រឿង លោកអ្នកនឹងទទួលបានទូរស័ព្ទ ១គ្រឿងទៀតដោយឥតគិតថ្លៃ គឺទូរស័ព្ទ Galaxy J2 prime ថ្មីស្រឡាងភ្លាមៗ។ ប្រម៉ូសិនដែលមិនធ្លាប់មាននេះ មានសពុលភាពត្រឹមតែ ១ខែតែប៉ុណ្តោះ ចាប់ពីថ្ងៃទី ០១ ខែធ្នូ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨។ ចឹងនៅគិតអីច្រើនទៀតតិចទិញមិនទាន់គេ! គួររំលឹកផងដែរថា Samsung Galaxy Note9
December 3, 2018 - អន្តរជាតិ
មហាជននាំគ្នាសម្ដែងក្ដីហួសចិត្តជាខ្លាំង ក្រោយពេលបានឃើញការចែករំលែកលើហ្វេសប៊ុក ដែលបង្ហាញពីរូបភាពរ៉ូឡូកង់ដែកទំហំធំ និងទម្ងន់ធ្ងន់រាប់តោន បែរជាបើកកាត់ខ្លោងទ្វារច្រកប្រាសាទបាយ័ន យ៉ាងរំភើយទៅវិញ។ រូបភាពនេះត្រូវបានចែករំលែកដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Teviphea Nuon បានធ្វើឲ្យគ្រប់គ្នាខមិនបញ្ចេញការមិនពេញចិត្តជាខ្លាំង ជាពិសេសរិះគន់ទៅលើរ៉ូឡូដែលមិនព្រមបើកផ្លូវវាង តែសុខចិត្តបើកកាត់ប្រាសាទទៅវិញ។ ជាក់ស្ដែង ម្ចាស់រូបភាពក៏បានស្នើសុំឲ្យអាជ្ញាធរឲ្យជួយត្រួតពិនិត្យ ដោយបានថ្លែងថា៖ «សូមមេត្តាជួយថែរក្សាកេរ្តិ៍ដំណែលសម្បត្តិដូនតារបស់យើង…គួរណាស់តែបើកវាងតាមផ្លូវផ្សេងទៅ…រ៉ូឡូកង់ដែកទំងន់រាប់តោនបើកឆ្លងកាត់ក្លោងទ្វារប្រាសាទបាយ័នបែបនេះ…វាធ្វើអោយរញ្ជួុយដល់គ្រឹះនៃប្រាសាទបុរាណរបស់យើង។ ចូលរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់គ្នា»៕
December 3, 2018 - កីឡា
ខ្សែបម្រើស្លាបចាស់វស្សារបស់ក្លឹប Bayern Munich កីឡាករ Arjen Robben បានបញ្ជាក់កាលពីម្សិលមិញថា៖ រូបគេនឹងចាកចេញពីក្លឹប Bayern Munich នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្រៅពេលរួមរស់ជាមួយនឹង Bayern Munich អស់ 1 ទសវត្ស។ ខ្សែបម្រើស្លាបសញ្ជាតិហូឡង់រូបនេះបានផ្ទេរពីក្លឹបអធិរាជសរ Real Madrid មកកាន់ក្លឹប Bayern Munich កាលពីឆ្នាំ 2009 ហើយគិតមកដល់ពេលនេះ Robben បានបង្ហាញខ្លួនឲ្យក្លឹប Bayern Munich បានចំនួន 305 ប្រកួតសុតបញ្ចូលទីបានចំនួន 143 គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបានចំនួន
December 3, 2018 - សង្គម
ជារឿងមួយដ៏គួរឲ្យអស់សំណើច និងហួសចិត្តខ្លាំង ចំពោះវីដេអូមួយពីករណីរបស់រថយន្ត ២គ្រឿងស៊ីផ្លេដេញគ្នាមិនព្រមចាញ់ ត្រូវបានគេចែកចាយពេញព្រាតលើបណ្ដាញហ្វេសប៊ុក បង្កើតជាការចាប់អារម្មណ៍ដល់មហាជន។ ជាក់ស្ដែង វីដេអូប្រមាណជាង ៣នាទី បង្ហាញពីសកម្មភាពរថយន្តម៉ាក Lexus និង Tundra បើកក្នុងទិសដៅបញ្ចា្រសទិសគ្នា។ ស្រាប់តែពេលដល់ចំនុចជួបគ្នា គ្មានរថយន្តណា ព្រមចៀសផ្លូវឲ្យរថយន្តណាឡើយ បែរជាឈប់ទល់មុខគ្នា ស៊ីផ្លេដេញកងរំពង ទាក់ទាញឲ្យអ្នកដំណើរជិះកាត់នោះងាកមើលគ្រប់គ្នាតែម្ដង។ ទន្ទឹមនឹងគ្នានេះ ក៏មានមតិជាច្រើនបានរិះគន់ទៅលើរថយន្តម៉ាក Lexus ដែលជិះខុសគន្លង រីឯខ្លះទៀតបានបន្ទោសទៅឡានម៉ាក Tundra ដែលបើកបញ្ច្រាសដោយសារតែផ្លូវដែលកើតហេតុគឺជាផ្លូវឯកទិស។ ប៉ុន្តែករណីខាងលើ យើងពុំអាចកាត់ក្ដីឲ្យបានត្រឹមត្រូវឡើយ ត្បិតម្ចាស់វីដេអូពុំបានបញ្ជាក់ថាផ្លូវនោះមានទីតាំងនៅទីណាឲ្យប្រាកដឡើយ។ យ៉ាងណាមិញ ជាចុងក្រោយរថយន្តម៉ាក Tundra ពណ៌ស ក៏ព្រមដកថយ
December 3, 2018 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០៣ ខែធ្នូឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៣,៤៥០រៀល ចំណែកឯប្រេងម៉ាស៊ូតវិញមានតម្លៃថ្លៃជាងសាំងធម្មតាទៅទៀត គឺ៣,៥០០រៀលក្នុងមួយលីត្រដែរ ហើយតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា មានតម្លៃ ៣,៦៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រ៕
December 3, 2018 - PR
ISUZU សូមណែនាំម៉ូដែលថ្មី “ISUZU D-max Blue Power Concert”, រថយន្ត Pick-up ស៊ែរីថ្មីបំផុតលំដាប់ពិភពលោក ដែលបានតាំងបង្ហាញនូវ ក្នុងការប្រគំតន្ត្រី ISUZU D-Max Blue Power រំលេចចេញនូវរូបភាពថ្មីស្រឡាង ជាមួយនឹងផ្នែកខាងក្រៅដ៏ស្រស់ស្អាត ធន់ រឹងមាំ ភ្លឺរលោង រថយន្តស៊េរីថ្មីនេះ រំលេចដោយភាពប្រណិត និង មុខងារជាច្រើននៅផ្នែកខាងក្នុង។ លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងការធ្វើដំនើរ។ យើងខ្ងុំមានក្តីសោមនស្សរីករាយ សូមនាំមកជូនប្រជាជនកម្ពុជានូវបទពិសោធន៍ដើម្បីក្លាយជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មី ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨
December 3, 2018









