ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនគួរសោះ! សូមអាជ្ញាធរជួយពិនិត្យផង រ៉ូឡូកង់ដែកទំងន់រាប់តោន បែរជាមកបើកឆ្លងកាត់ខ្លោងទ្វារប្រាសាទបែបនេះទៅវិញ

    BY Khmernote Media December 3, 2018
    មិនគួរសោះ! សូមអាជ្ញាធរជួយពិនិត្យផង រ៉ូឡូកង់ដែកទំងន់រាប់តោន បែរជាមកបើកឆ្លងកាត់ខ្លោងទ្វារប្រាសាទបែបនេះទៅវិញ

    មហាជននាំគ្នាសម្ដែងក្ដីហួសចិត្តជាខ្លាំង ក្រោយពេលបានឃើញការចែករំលែកលើហ្វេសប៊ុក ដែលបង្ហាញពីរូបភាពរ៉ូឡូកង់ដែកទំហំធំ និងទម្ងន់ធ្ងន់រាប់តោន បែរជាបើកកាត់ខ្លោងទ្វារច្រកប្រាសាទបាយ័ន យ៉ាងរំភើយទៅវិញ។ រូបភាពនេះត្រូវបានចែករំលែកដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Teviphea Nuon បានធ្វើឲ្យគ្រប់គ្នាខមិនបញ្ចេញការមិនពេញចិត្តជាខ្លាំង ជាពិសេសរិះគន់ទៅលើរ៉ូឡូដែលមិនព្រមបើកផ្លូវវាង តែសុខចិត្តបើកកាត់ប្រាសាទទៅវិញ។

    ជាក់ស្ដែង ម្ចាស់រូបភាពក៏បានស្នើសុំឲ្យអាជ្ញាធរឲ្យជួយត្រួតពិនិត្យ ដោយបានថ្លែងថា៖​ «សូមមេត្តាជួយថែរក្សាកេរ្តិ៍ដំណែលសម្បត្តិដូនតារបស់យើង…គួរណាស់តែបើកវាងតាមផ្លូវផ្សេងទៅ…រ៉ូឡូកង់ដែកទំងន់រាប់តោនបើកឆ្លងកាត់ក្លោងទ្វារប្រាសាទបាយ័នបែបនេះ…វាធ្វើអោយរញ្ជួុយដល់គ្រឹះនៃប្រាសាទបុរាណរបស់យើង។ ចូលរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់គ្នា»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay