សង្គម

ជួយចែករំលែកផង! បងស្រីម្នាក់ប្រកាសចង់បរិច្ចាគទឹកប្រាក់ ១ពាន់ដុល្លារ ដល់ល្ខោនខោលវត្តស្វាយអណ្ដែត តែមិនដឹងថាត្រូវទាក់ទងតាមណាទេ

BY
Khmernote Media
December 3, 2018

ជារឿងមួយគួរឲ្យមោទកភាពពេកក្រៃក្រោយពី ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា កន្លងទៅ។

យ៉ាងណាមិញក្រៅពីមានការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NaNa Nunanit បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថាចង់បរិច្ចាគឧបត្ថម្ភជាទឹកប្រាក់ចំនួន ៤លានរៀល (១ពាន់ដុល្លារអាមេរិក) ជូនដល់់សមាគមន៍ល្ខោនខោលវត្តស្វាយអណ្តែត។ ដោយបានសរសេររៀបរាប់ថា៖ “មាននរណាដឹងថាទាក់ទងតាមណាទេ ដេីម្បីបានទឹកប្រាក់ ទៅដល់ពួកគាត់ សូមជួយប្រាប់ផង។ ដេីម្បីជាការលេីកទឹកចិត្ត និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ក៏ដូចជាការអបអរសាទរចំពោះ ល្ខោនខោលវត្តស្វាយអណ្ដែតនាងខ្ញុំ ឧបត្ថម្ភ ជាទឹកប្រាក់ ៤រៀល (1000$) ដល់ក្រុមល្ខោនខោលវត្តស្វាយអណ្ដែត ដែលមានទីតាំងនៅ ភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ ទឹកប្រាក់ដ៏តិចតួចនេះជាទឹកចិត្តរបស់ពលរដ្ឋម្នាក់ក្នុងការចូលរួមលេីកស្ទួយផ្ទាល់ដល់ក្រុមល្ខោនខោលវត្តស្វាយអណ្ដែតដែលនាំនូវមោទនភាពដ៏ថ្លៃថ្លានេះដល់ប្រទេសកម្ពុជាយេីង។ សុំទំនាក់ទំនងនាងខ្ញុំតាមលេខទូរស័ព្ទ 088 9988 887 សូមជួយចែកចាយព័ត៌មាននេះដេីម្បីអោយពួកគាត់បានដឹង ឆាត រឺខំមិន ផ្តល់ជាព័ត៌មានអោយខ្ញុំផង”៕

Share This Post: