ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ! ទៅទស្សនាដោយសេរី ការសម្តែងល្ខោនយីកេរឿងទុំទាវ នៅសាលសនិ្នសីទចតុមុខទាំងអស់គ្នា

    BY Khmernote Media December 6, 2018
    តោះ! ទៅទស្សនាដោយសេរី ការសម្តែងល្ខោនយីកេរឿងទុំទាវ នៅសាលសនិ្នសីទចតុមុខទាំងអស់គ្នា

    គ្រប់គ្នាច្បាស់ជាបានស្គាល់ច្បាស់ពីរឿងស្នេហាដ៏ល្បីរបស់ខ្មែរ គឺរឿង «ទុំទាវ» ដែលត្រូវបានបញ្ចូលទៅក្នុងអក្សរសិល្ប៍ កម្មវិធីសិក្សា ដើម្បីឲ្យកូនខ្មែរទាំងអស់បានសិក្សាស្វែងយល់។ យ៉ាងណាមិញ ថ្មីៗ នេះ ក៏មានការរៀបចំសម្ដែងឡើងវិញ បែបល្ខោនយីកេផងដែរ។ ជាក់ស្ដែង លោ្ខនយីកេរឿងទុំទាវនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០១៨ នេះ នៅរោងសនិ្នសីទចតុមុខ ចាប់ពីម៉ោង ៤រសៀលតទៅ។ ក្នុងនោះ មានការចូលរួមសម្ដែងដោយសិល្បករជើងចាស់ មានកេរ្តិ៍ឈ្មោះល្បីៗ តាំងពីទសវត្សរ៍ទី ៦០ ដល់៨០ ជាច្រើនដួង។ ហេតុនេះ សូមបងប្អូនជនរួមជាតិ ចូលរួមទស្សនាកម្សាន្តដោយសេរី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay