ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកចូលចិត្តស្តាប់ចម្រៀងពេលសាកថ្មទូរស័ព្ទគួរតែបញ្ឈប់! កុំឱ្យមានរឿងដូចក្មេងប្រុសម្នាក់នេះ

    BY Khmernote Media December 6, 2018
    អ្នកចូលចិត្តស្តាប់ចម្រៀងពេលសាកថ្មទូរស័ព្ទគួរតែបញ្ឈប់! កុំឱ្យមានរឿងដូចក្មេងប្រុសម្នាក់នេះ

    ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ត្រូវបានឆក់ខ្សែភ្លើងខណៈពេលកំពុងសាកថ្មទូរស័ព្ទក្នុងផ្ទះរបស់គាត់នៅ Rembau កាលពីថ្ងៃច័ន្ទ។ ស្នងការប៉ូលីសក្នុងតំបន់របស់ម៉ាឡេស៊ី Anuar Bakri Abdul Salam បាននិយាយថា ជនរងគ្រោះមានឈ្មោះ Mohd Aidi Azzhar Zahrin ត្រូវបានរកឃើញសាកសពនៅម៉ោង ១២និង ៤៥នាទីថ្ងៃត្រង់ដោយម្តាយរបស់គាត់។ មន្ត្រីដដែលបាននិយាយថា ម្តាយរបស់ក្មេងប្រុសនេះមានអាយុ ៥១ឆ្នាំ ហើយនៅម៉ោង៧និង៤៥នាទីព្រឹក គាត់គឺបានចេញទៅធ្វើការដូចរាល់ដង និងបានឃើញកូនប្រុសរបស់គាត់ដេកនៅលើកំរាលឥដ្ឋ ប៉ុន្តែស្មានថាកូនរបស់គាត់កំពុងដេកលក់។ ក្រោយមកដោយមានអារម្មណ៍មិនស្រួល គាត់ក៏សម្រេចចិត្តត្រលប់ទៅផ្ទះដើម្បីពិនិត្យមើលកូនប្រុសរបស់គាត់។

    ស្ត្រីជាម្តាយគាត់បាននិយាយថា៖ នៅពេលគាត់មកដល់ផ្ទះវិញ គាត់ឃើញកូនប្រុសរបស់គាត់គេងនៅក្នុងសភាពដដែល បន្ទាប់មកគាត់បានព្យាយាមដាស់ ហើយនៅពេលគាត់បានប៉ះរាងកាយរបស់ក្មេងប្រុសនេះ គាត់មានអារម្មណ៍ថាត្រជាក់ បន្ទាប់មកគាត់ក៏បានទាក់ទងទៅគ្លីនិកក្បែរនោះទៅផ្ទះរបស់គាត់ តែគួរឱ្យស្តាយក្មេងប្រុសនេះបានស្លាប់រួចទៅហើយ។ ការត្រួតពិនិត្យមិនបានបង្ហាញសញ្ញានៃការមានស្នាមជាំ ឬរបួសទេប៉ុន្តែមានការហូរឈាមនៅក្នុងត្រចៀកខាងឆ្វេងរបស់ក្មេងប្រុសនេះ ហើយគ្រូពេទ្យបាននិយាយថា ក្មេងប្រុសនេះស្លាប់ដោយសារពាក់កាសខណៈដែលទូរស័ព្ទដៃកំពុងសាកថ្ម ទើបបណ្តាលឱ្យមានការឆក់បែបនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ todayonline

    Share This Post:
    MPO4D jitutoto mpo4d Mpoplay