អន្តរជាតិ
សូមសរសើរ! ផ្លូវស្ទះខ្លាំងពេក ខ្លាចខកម៉ោងប្រជុំ ឧកញ៉ាស្រី ចាន់ថន លេងពួយជិះម៉ូតូឌុបយ៉ាងហំហានតែម្ដង
BY Khmernote Media
December 5, 2018
លោកឧកញ៉ាស្រី ចាន់ថន ជាឧកញ៉ាចិត្តធម៌មួយរូបដែលតែងតែជួយដល់ប្រជាជនដែលជួបការលំបាកនានា។ មិនត្រឹមតែប៉ុណ្ណោះ ចំនុចពិសេសមួយទៀតគឺ លោកត្រូវបានគ្រប់គ្នាដឹងថា ជាឧកញ៉ាមួយរូបដែលពុំសូវចេះប្រកាន់ខ្លួនប៉ុន្មានឡើយ ដោយលោកតែងតែរស់នៅតាមបែបសាមញ្ញដូចពលរដ្ឋទូទៅ បើទោះបីជាមានងារជាឧកញ៉ាក្ដី។
តួយ៉ាងដូចជាករណីថ្មីៗ នេះ ដោយសារតែនៅតាមផ្លូវកកស្ទះខ្លាំងពេក លោកបានសម្រេចចិត្តឈប់ជិះឡាន ហើយមកជិះម៉ូតូឌុបតែម្ដង។ ហេតុដែលលោកធ្វើបែបនេះគឺដោយសារតែលោកខ្លាចទៅខកម៉ោងប្រជុំរបស់ខ្លួន។ ជាក់ស្ដែង លោកបានពោលក្នុងហ្វេសប៊ុកថា៖ «អគុណពូម៉ូតូឌុបដែលបានជូនទាន់ពេលវេលាប្រជុំ»។ ទង្វើររបស់លោក បានធ្វើឲ្យគ្រប់គ្នាពោលពាក្យសរសើរជាខ្លាំងថាលោកឧកញ៉ា ស្រី ចាន់ថន មិនត្រឹមតែមិនចេះប្រកាន់ខ្លួនប៉ុណ្ណោះទេ ថែមទាំងគោរពពេលវេលា និងមានទំនួលខុសត្រូវក្នុងការងារខ្ពស់ទៀតផង៕





