លិខិតឆ្លងដែនរបស់ប្រទេសមួយនេះវ៉ាដាច់គេដាច់ឯង ក្លាយជាប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅលើពិភពលោក
ការសិក្សាមួយបានបង្ហាញថា ប្រទេសអារ៉ាប់រួមបានវ៉ាដាច់ប្រទេសសិង្ហបុរី និងបានក្លាយទៅជាប្រទេសទីមួយនៅលើពិភពលោក ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត ខណៈសិង្ហបុរី និងអាឡឺម៉ង់បានត្រឹមលេខ ២ ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថាន Passport Index និងបានសិក្សាយ៉ាងស៊ីជម្រៅទៅលើឥទ្ធិពលនៃលិខិតឆ្លងដែន និងទិដ្ឋការសម្រាប់ការស្នាក់ នៅបរទេសរបស់ប្រទេសចំនួន ១៦៧ ផ្សេងគ្នានៅជុំវិញពិភពលោក។ ខាងក្រោមនេះជាលទ្ធិផលនៃការសិក្សារដែលបង្ហាញពីឥទ្ធិ ផលនៃលិខិតឆ្លងដែនរបស់ប្រទេសនិមួយៗពីលេខរៀងទី ១ ដល់ទៅ ១០៖

១. អារ៉ាប់រួម
២. សឹង្ហបុរី និងអាឡឺម៉ង់
៣. ដាណឺម៉ាក,ស៊ុយអែត,ហ្វាំងឡង់,លុចហ្សមប៊ួរ,អ៊ីតាលី,ហូឡង់,អេស្ប៉ាញ,ន័រវែស,កូរ៉េខាងត្បូង,និងសហរដ្ឋអាមេរិក
៤. បែលហ្ស៊ិក,អូទ្រីស,ជប៉ុន,ក្រិក,ព័រទុយហ្គាល់,ស្វ៊ីស,អៀរឡង់,កាណាដា,និងចក្រភពអង់គ្លេស
៥. សាធារណរដ្ឋឆេក និងហុងគ្រី
៦. ម៉ាល់តា,អ៊ីស្លង់, និងញ៉ូវហ្សេឡេន
៧. ម៉ាឡេស៊ី,ស្លូវេនី,ប៉ូឡូញ,លីទុយអានី,ស្លូវ៉ានី,ឡេតូនី,និងអូស្ត្រាលី
៨. អេស្តូនី
៩. រ៉ូម៉ានី និងប៊ុលហ្គារី
១០. ស៊ីប និងលិចតេនស្តែន៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail