សង្គម

ចំណាំទុកបងប្អូន! ជាងប៉ះកង់ នៅក្បែរច្រកចេញ​សាលាភូមិន្ទ​ ជាប់ដែកគោលនៅសម្បកម៉ូតូសោះ ខំមួលកន្ត្រាក់ៗឲ្យមុតទាំងពោះវៀនរយះមួយចំអាម

BY
Khmernote Media
December 4, 2018

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Press Rider បានឲ្យដឹងថាកាលពីពេលថ្មីៗនេះខ្លួនបានជួបករណីជាងប៉ះកង់ម៉ូតូនៅក្បែរសាលាភូមិន្ទភ្នំពេញ ដោយម៉ូតូមុតដែកគោលនៅសម្បកសោះមិនព្រមដកចេញ ប៉ុន្តែបែរជាខំប្រឹងមួលដកកន្ត្រាក់ៗ រហូតធ្វើឲ្យពោះវៀនមុតជាមួយនឹងដែកគោល។ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេររៀបរាប់ហេតុការណ៍ថា៖

“មិនស្តាយទេលុយ​ តែស្អប់មនុស្សប្រភេទនេះណាស់​ ចំណាំទុកណាបងប្អូន​ នៅជាប់ច្រកចេញ​ សាលាភូមិន្ទ​ ម៉ូតូជាប់ដែកគោលនៅសម្បក​ មិនព្រមដកចេញទេ​ បែរជាមួលដកពោះវៀនកន្ត្រាក់ៗ​ ធ្វើឲ្យមុតជាមួយដែកគោល​ រហូតរយះជិត១ចំអាម​ ហើយប្រាប់ថាឲ្យដូរ​ពោះវៀនថ្មី​ ១តម្លៃ​ ២៥០០០រៀល។

រឿងលុយប៉ុណ្ណឹងវាមិនថ្វីទេ​ តែស្អប់មនុស្សហេតុអី្វ​ ដោយសារតែលុយប៉ុណ្ណឹងៗ​ ធ្វើឲ្យអ្នកដទៃមួរម៉ៅ​ក្តៅក្រហាយ​? ដោះរបស់ខ្ញុំចោលរាប់ម៉ោង​ ធ្វើឲ្យខ្ញុំខាតពេលរង់ចាំ​ ហើយថែមទាំងធ្វើចរិកកេងប្រវ័ញ្ច​បែបនេះណាស់។ ពេលឲ្យចាប់ចូលវិញទារថ្លៃ​គាស់​ ៥០០០រៀល​ Ok ខ្ញុំឲ្យ​ ហើយសុខចិត្តជិះទាំងបែកកង់​ យកទៅប្តូរកន្លែងផ្សេង​ មុនចេញក៏បានជូនពរ​ សូមឲ្យពូរកស៊ីមានបាន​ សុខភាពល្អ​ តរៀងទៅ​។ បញ្ជាក់​ ម៉ូតូដែលគាត់កំពុងប៉ះក៏គាត់ធ្វើស៊ីចឹងដែរ​ គ្នាខ្វេះលុយស្ទើរអស់ពីកាបូបដោយសារគាត់”៕

Share This Post: