ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋីមួយរូបបង្ហាញពីកំហុសឆ្គងដ៏ធំមួយរបស់យុវជនក្នុងការចាយលុយ

    BY Khmernote Media December 3, 2018
    មហាសេដ្ឋីមួយរូបបង្ហាញពីកំហុសឆ្គងដ៏ធំមួយរបស់យុវជនក្នុងការចាយលុយ

    អ្នកជំនាញផ្នែកហិរញ្ញវត្ថុតែងមានគំនិត និងការយល់ឃើញខុសពីមនុស្សទូទៅជុំវិញការគ្រប់គ្រង និងការចាយវាយលុយកាក់។ តួយ៉ាងដូចជាលោក Kevin O’Leary ជាមហាសេដ្ឋី និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុអាមេរិកបានលើកឡើងថា កំហុសដ៏ធំមួយរបស់ក្រុមយុវជនក្នុងការចាយលុយនោះគឺការអនុញ្ញាតឲ្យពួកគេប្រើប្រាស់កាតឥណទាន (Credit Card)។ លោកបានបញ្ជាក់ថា នៅពេលដែលក្រុមយុវជនមានកាតឥណទាននៅក្នុងដៃ ពួកគេនឹងមានទំនោរចាយច្រើនតាមចិត្តរបស់ពួកគេ ព្រោះពួកគេមិនបានឃើញពីចំនួនលុយ ដែលត្រូវចំណាយ និងចំនួនលុយដែរនៅសល់នោះទេ ដូចនេះពួកគេនឹងគ្មានអារម្មណ៍ថា ស្តាយលុយទាំងនោះទេ។

    ម្យ៉ាងទៀតពួកគេមិនបានចាប់អារម្មណ៍ទេថា ប្រសិនបើពួកគេមិនចាយលុយ ដែលមាននៅក្នុងកាតឥណទាននោះ ពួកគេនឹងទទួលបានការប្រាក់យ៉ាងច្រើនពីក្រុមហ៊ុន ដែលផ្តល់សេវាប្រើប្រាស់កាតឥណទាននោះ។ អ្នកជំនាញរូបនេះបានផ្តលអនុសាសន៍ថា ជាជម្រើល្អឪពុកម្តាយគួរឲ្យកូនៗ ដែលជាយុវជនប្រើប្រាស់កាតធនាគាធម្មតាវិញ ព្រោះពួកគេអាចតាមដានសមតុល្យនៅក្នុងគណនីរបស់ពួកគេបាន ហើយក៏ងាយស្រួលក្នុងការកំណត់ចំនួនលុយឲ្យពួកគេចាយដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay