អន្តរជាតិ

កម្រឃើញណាស់! នារីអាមេរិក បង្ហើរសំនៀង “ឱ!ផ្ទៃស្រុកខ្មែរ” អមដោយការលេងឧបករណ៍បុរាណ ចាប៉ីខ្មែរ (មានវីដេអូ)

BY
Khmernote Media
December 1, 2018

កាលពីពេលថ្មីៗនេះមានវីដេអូមួយចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាព នារីជនជាតិបរទេសមួយរូបឈ្មោះ Emily Howe បានបកស្រាយបទចម្រៀង “ឱ!ផ្ទៃស្រុកខ្មែរ” ជាភាសាខ្មែរបានយ៉ាងល្អ និងអមដោយការលេងចាប៉ី ជាឧបករណ៍តន្រ្តីបុរាណខ្មែរ។ ដោយអ្នកលេងចាប៉ីលោក Samnang Nou បានសរសេររៀបរាប់ថា៖ “មិនសរសើរមិនបាន នារីអាមេរិចកាំង ច្រៀង មិនចាញ់ខ្មែរទេ ជួយ Share​ ផង អោយខ្មែរយើងរៀនចាបុីអោយច្រើន។ សូមរីករាយ! Emily Howe ហើយ Samnang Nou”។

គួររំលឹកថា​ Emily Howe ជាបេក្ខជនបណ្ឌិតមកពីសហរដ្ឋអាមេរិក បានមកស្នាក់នៅកម្ពុជាដើម្បីធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់អំពី សិល្បៈ វប្បធម៌ ទំនៀមទំលាប់របស់ជនជាតិខ្មែរនិងធ្វើការងារស្ម័គ្រចិត្តបំរើឲ្យសង្គម ហើយ Emily ក៏ធ្លាប់បានធ្វើការបកស្រាយឡើយវិញនូវបទចម្រៀងខ្មែរជាច្រើនផងដែរ៕

Share This Post: