Khmernote Media
  • សង្គម

    អំពើចោរកម្មដូចជាចោរលួច ចោរឆក់ និងចោរប្លន់ យកទ្រព្យសម្បតិ្ត នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ។ ជាក់ស្តែងណាស់មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយមានការបង្ហោះវីដេអូបង្ហាញសកម្មភាពចោរមួយក្រុមមានគ្នា ២នាក់ ប្លន់យកម៉ូតូ Zoomer-X ពីនារីម្នាក់បានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ JeJe Sa បានបង្ហោះវីដេអូដែលយកបានពីកាម៉េរាសុវត្ថិភាព ព្រមទាំងបានសរសេររៀបរាប់ថាៈ “ស្ដែងពេកហើយ ស្លាកលេខម៉ូតូខ្ញុំ ភ្នំពេញ 1FV-0152 បានចោរប្លន់បាត់ហើយ បើបងប្អូនណាឃើញជួយទំនាក់ទំនងមកខ្ញុំផង 086708460 Shares

    November 30, 2018
  • កីឡា

    អ្នកចាត់ការណ៍ទូទៅហើយនិងជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានប្រាប់ទៅខ្សែការពារ Gary Cahill ថាគាត់អាចចាកចេញពីក្លឹបបាននៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ខ្សែការពារកណ្ដាលវ័យ 32 ឆ្នាំរូបនេះត្រូវបានធ្លាក់ចេញពីការពេញរបស់លោក Maurizio Sarri ដែលជាគ្រូបង្វឹករ​បស់ក្លឹបតោខៀវ Chelsea រហូតដល់ពេញ 1 រដូវកាល ដែលជាហេតុធ្វើឲ្យខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះមិនត្រូវបានលោក Sarri ដាក់ឲ្យលេងពេញមួយរដូវកាលតែម្ដង។ លើសពីនេះទៅទៀតលោក Maurizio Sarri បានប្រាប់ទៅកាន់ខ្សែការពារ Gary Cahill ថាគាត់អាចចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងពេលពាក់កណ្ដាលរដូវកាលឫក៏នៅក្នុងពេលបញ្ចប់រដូវកាលនេះបាន។ ពេលនេះខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះអាចនឹងចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប AC Milan

    November 30, 2018
  • បច្ចេកវិទ្យា

    ចិន៖ ថ្មីៗនេះរដ្ឋាភិបាលចិនបានចាត់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនចាប់ផ្តើមកត់ត្រាលម្អិតអំពីព័ត៌មាន និងសកម្មភាពអនឡាញរបស់អ្នកប្រើប្រាស់។ ច្បាប់ថ្មីពីនិយតករអ៊ិនធឺណិតរបស់ចិនបានចូលជាធរមានកាលពីថ្ងៃសុក្រ ដែលជាសញ្ញាថ្មីមួយធ្វើឱ្យមានភាពតឹងតែងកាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជាក្រុមហ៊ុន Tencent (TCEHY) និងក្រុមហ៊ុន Alibaba (BABA) ។ សេចក្តីប្រកាសព័ត៌មានថ្មីមួយបានចុះផ្សាយនៅលើគេហទំព័ររបស់រដ្ឋបាលចិនកាលពីដើមខែនេះថា៖ តម្រូវការថ្មីត្រូវបានអនុវត្តចំពោះក្រុមហ៊ុនណា ដែលផ្តល់សេវាកម្មតាមអនឡាញ ដែលអាចជះឥទ្ធិពលដល់មតិយោបល់របស់សាធារណៈជន ឬប្រមូលផ្តុំសាធារណជនឱ្យចូលរួមក្នុងសកម្មភាពអ្វីមួយ។ ការអនុវត្តថ្មីនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួននៅប្រទេសចិន និងក្រុមហ៊ុនដែលទើបតែចាប់ផ្ដើមដូចជាក្រុមហ៊ុន Tencent, Alibaba, Baidu (BIDU) និង ByteDance ។ យ៉ាងណាមិញគេមិនទាន់ច្បាស់ទេថា តើច្បាប់ថ្មីនេះក៏ត្រូវអនុវត្តចំពោះក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Apple (AAPL) ដែរឬទេ ដែលសេវាកម្ម iMessage របស់វាក៏មានដំណើរការនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន

    November 30, 2018
  • សង្គម

    ថ្មីៗនេះមានករណី គៀបស៊ីម៉ូតូពេលយប់ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hear Phadet បានចែករំលែកនូវហេតុការណ៍កើតឡើងថា កាលពីវេលាម៉ោង ១១ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយពេលដែលខ្លួនបានត្រឡប់ពីបុណ្យសពរបស់អុំស្រី បានធ្វើដំណើរដោយម៉ូតូស្កុបពីឆ្នាំ២០១៨តែម្នាក់ឯង សំដៅទៅផ្ទះ។ នៅពេលដល់ម្តុំសង្កាត់ទូលទំពូងទី២ ស្រាប់តែមានម៉ូតូក្រុមប៉ូលីសល្បាតមួយក្រុមមានគ្នា ៣នាក់ ជិះម៉ូតូ២គ្រឿង  ធ្វើដំណើរយ៉ាងលឿនហើយស្កាត់ពីមុខ និងក្រោយម៉ូតូខ្លួន ដោយបានយកកាំភ្លើង AK ភ្ជង់ឱ្យឈប់ និងស្រែកថាឱ្យម្ចាស់ម៉ូតូស្កុបពីបត់ទៅផ្លូវតូច កន្លែងស្ងាត់។ ម្ចាស់ម៉ូតូស្កុបពីនោះ មិនបានធ្វើតាមបញ្ជា ដោយបានឈប់ម៉ូតូនៅកណ្តាលផ្លូវហើយចាក់សោរ ក ម៉ូតូ រួចបានសាកសួរទៅខាង ប៉ូលិសល្បាតពេលយប់ថា “តើខ្ញុំខុសអីបានយកកាំភ្លើងភ្ជង់ខ្ញុំ ខ្ញុំបានពាក់មួក ដាក់កញ្ចាក់ ម៉ូតូមានស្លាកលេខត្រឹមត្រូវ? ល្បងប៉ូលិសនោះ បានឱ្យខ្ញុំបើកកែបម៉ូតូ ឱ្យយកកាតគ្រីឱ្យគាត់

    November 30, 2018
  • កីឡា

    ក្រុមយុវជន Arsenal របស់លោក Unai Emery កាលពីម្សិលមិញលត់ក្រុមម្ចាស់ផ្ទះ Vorskla Poltava របស់លីគកំពូលអ៊ុយក្រែនក្នុងការប្រកួតពានរង្វាន់លំដាប់ទី 2 ទ្វីបអឺរ៉ុប Europa League ដោយលទ្ធផល 0-3 ធ្វើឲ្យ Arsenal កក់កៅអីឡើងទៅវគ្គ 32 ក្រុមចុងក្រោយពានរង្វាន់ Europa League។ កាលពីយប់មិញនេះលោក Unai Emery ពិតជាប្រើទំរង់លេងបានល្អមែនទែន ដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រើប្រាស់យុវជនរបស់ Arsenal យកឈ្នះក្លឹបមកពីលីគកំពូលអ៊ុយក្រែននៅក្រៅផ្ទះដោយលទ្ធផល 0-3។ ក្នុងការប្រកួតពានរង្វាន់ Europa League រដូវកាលថ្មីនេះក្លឹបកាំភ្លើងធំ

    November 30, 2018
  • អន្តរជាតិ

    អាហារដោតចង្កាក់ស្រួចៗត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតនៅតាមដងផ្លូវ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជន និងក្មេងៗ។ អាហារប្រភេទនេះមានរសជាតិឆ្ងាញ់មួយបែប និងមានតម្លៃធូរថ្លៃអាចទទួលយកបាន។ មនុស្សភាគច្រើនមិនបានគិត ដល់ទេថា អាហារប្រភេទអាចក៏អាចផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ជាពិសេសសម្រាប់ក្មេងៗតែម្តង។ ជាក់ស្តែកកុមារាម្នាក់ ត្រូវចង្កាក់ដោយប្រហិតបុកធ្លុះចូលទៅក្នុងមាត់ឲ្យរងរបួសធ្ងន់ និងត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗទៀតផង។ ហេតុការណ៍នេះបាន កើតឡើងនៅក្នុងប្រទេសថៃ ហើយកុមាររងគ្រោះមានឈ្មោះថា Tonnawat និងមានអាយុ ៨ ឆ្នាំ។ ក្នុងថ្ងៃកើតហេតុកុមារារងគ្រោះបានជិះម៉ូតូជាមួយនឹងជីតារបស់គេ ដោយកុមាររងគ្រោះជិះនៅពីក្រោយ និងញ៉ាំប្រហិតអាំងបណ្តើរ។ ជាអកុសល ម៉ូតូនោះ បានដួល និងបានធ្វើឲ្យចង្កាក់ដ៏មុតស្រួចនោះបុកទម្លោះចូលមាត់របស់កុមារារងគ្រោះតែម្តង។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមលោកអ្នកមេត្តាយកចិត្តទុកដាក់ចំពោះក្មេងតូចៗកុំបណ្តោយឲ្យពួកគេ កាន់ចង្កាត់ស្រួចក្នុងដៃឲ្យសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ thairesidents

    November 30, 2018
  • PR

    ដោយយោងតាមព័ត៌មានដែលទទួលបានពីការិយាល័យកណ្តាលក្រុមហ៊ុនសាមសុង ដែលបានចុះផ្សាយនា ពេលថ្មីៗនេះថា៖ ភ្នាក់ងារបច្ចេកវិទ្យា និងស្តង់ដាររបស់ប្រទេសកូរ៉េ បានរៀបចំពិធីប្រគល់រង្វាន់មួយដើម្បីទទួលស្គាល់ពីបច្ចេកវិទ្យាថ្មីនឹងល្អឥតខ្ចោះ។ នៅក្នុងព្រឹតិ្តការណ៍នេះដែរ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់សាមសុង ទទួលបានវិញ្ញាបនប័ត្រ(NET) ក្នុងព្រឹតិ្តការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ 2018 សម្រាប់ផលិតផលម៉ាស៊ីនត្រជាក់របស់ខ្លួនម៉ាក Samsung 360 Cassetteនិង Wind-free 4 way Cassette ដែលមានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើបគឺ Wind-Free Cooling និងមានសមត្ថភាពនៃដំណើរការរបស់ម៉ាស៊ីន ដែលធានាលើការអនុវត្ត ហើយអាចជឿទុកចិត្ត។ ម្យ៉ាងវិញទៀត អគារដ៏ល្បីឈ្មោះរបស់កូរ៉រ LEGO ក៏បានជ្រើសរើសនូវម៉ាស៊ីនត្រជាក់សាមសុងដែលមានកំរិតត្រជាក់រហូតដល់ 360ដឺក្រេ ដើម្បីផ្តល់ជូននូវភាពត្រជាក់ដែលមានការច្នៃប្រឌិតខ្ពស់នៅផ្ទៃខាងក្នុង និងមានប្រសិទ្ធភាពបំផុត។ មូលហេតុដែល LEGO

    November 30, 2018
  • អន្តរជាតិ

    នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាខួប២ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូដែល​ត្រូវ​ការ​ការពារ​ជា​បន្ទាន់ (Need of Urgent Safeguarding) ក្នុង​ទី​ក្រុង Addis​ Ababa ​ប្រទេស​អេ​ត្យូ។ ចាប៉ីដងវែងជាឧបករណ៍បុរាណមានខ្សែ២  សម្រាប់ប្រគំុក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ,ខ្ទង់ ស្នូក(ប្រអប់សំនៀង) , ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង៕

    November 30, 2018
  • អន្តរជាតិ

    មានការចែករំលែកពីម្ចាស់គណនីហ្វេសប៊ុកមួយរូប ជាម្ចាស់ភោជនីយដា្ឋនមួយកន្លែង ដែលបានបង្ហោះនូវវិដេអូរបស់ភ្ញៀវមួយក្រុម ចេញទៅពុំបានគិតប្រាក់ឲ្យគាត់ឡើយ។ យោងតាមវីដេអូ បង្ហាញពីមនុស្សមួយក្រុម គ្នា ៣ ៤នាក់ ចូលទៅហាងអាហារមួយកន្លែង ដោយមិនបានបញ្ជាក់ទីតាំងឡើយ។ ប៉ុន្តែគ្រាន់តែបរិភោគរួច ស្រាប់តែមិនបានគិតលុយ ហើយនាំគ្នាចេញទៅអស់តែម្ដង។ ជាហេតុធ្វើឲ្យម្ចាស់ហាងមិនដឹងថាពួកគាត់ភ្លេច ឬយ៉ាងណា ជាក់ស្ដែង ម្ចាស់ហាងបានបង្ហោះសារឲ្យដឹងថា៖ «KIA ភ្នំពេញ​​ 2X 3720 ពណ៌ស​ បើសិនជាម្ចាស់រថយន្តបានឃើញ ឬក៍មានបងប្អូនណាស្គាល់គាត់ជួយប្រាប់គាត់អោយជួយមកគិតលុយកន្លែងខ្ងុំវិញផង…! ព្រោះពួកគាត់ចុះពីលើឡានចូលមកញាំអីទាំងអស់គ្នាក្នុងហាងខ្ងុំរួចហើយក៏ចេញទៅអស់រលីងម៉ង​ ….! Good morning​ខប់ខប់…!share ម្នាក់មួយផងបងបង​….»។ សូមទស្សនាវិដេអូខាងក្រោម៖

    November 30, 2018
  • អន្តរជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចុះផ្សាយព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ជ្រលងសម្ពាធទាបខ្សោយកំពុងគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះធ្វើឲ្យសីតុណ្ហភាពនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨មានស្ថានភាពដូចខាងក្រោម៖ + បណ្តាខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមា ពី២១-២៣អង្សារសេ និងអតិបរមាពី ២៧-២៩អង្សារសេ + បណ្តាខេត្តដទៃ មានសីតុណ្ហភាពអប្បបរមា ពី២៣-២៥អង្សារសេ និងអតិបរមាពី ២៨-៣០អង្សារសេ៕ អត្ថបទ៖ សេម

    November 30, 2018