សូមប្រយ័ត្ន! ជិះស្កុបពី ចេញពីបុណ្យសព ត្រូវប៉ូលិសគាបស៊ី ភ្ជង់កាំភ្លើងឲ្យបត់ម៉ូតូទៅកន្លែងស្ងាត់
- November 30, 2018
ថ្មីៗនេះមានករណី គៀបស៊ីម៉ូតូពេលយប់ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hear Phadet បានចែករំលែកនូវហេតុការណ៍កើតឡើងថា កាលពីវេលាម៉ោង ១១ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយពេលដែលខ្លួនបានត្រឡប់ពីបុណ្យសពរបស់អុំស្រី បានធ្វើដំណើរដោយម៉ូតូស្កុបពីឆ្នាំ២០១៨តែម្នាក់ឯង សំដៅទៅផ្ទះ។ នៅពេលដល់ម្តុំសង្កាត់ទូលទំពូងទី២ ស្រាប់តែមានម៉ូតូក្រុមប៉ូលីសល្បាតមួយក្រុមមានគ្នា ៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើដំណើរយ៉ាងលឿនហើយស្កាត់ពីមុខ និងក្រោយម៉ូតូខ្លួន ដោយបានយកកាំភ្លើង AK ភ្ជង់ឱ្យឈប់ និងស្រែកថាឱ្យម្ចាស់ម៉ូតូស្កុបពីបត់ទៅផ្លូវតូច កន្លែងស្ងាត់។
ម្ចាស់ម៉ូតូស្កុបពីនោះ មិនបានធ្វើតាមបញ្ជា ដោយបានឈប់ម៉ូតូនៅកណ្តាលផ្លូវហើយចាក់សោរ ក ម៉ូតូ រួចបានសាកសួរទៅខាង ប៉ូលិសល្បាតពេលយប់ថា “តើខ្ញុំខុសអីបានយកកាំភ្លើងភ្ជង់ខ្ញុំ ខ្ញុំបានពាក់មួក ដាក់កញ្ចាក់ ម៉ូតូមានស្លាកលេខត្រឹមត្រូវ? ល្បងប៉ូលិសនោះ បានឱ្យខ្ញុំបើកកែបម៉ូតូ ឱ្យយកកាតគ្រីឱ្យគាត់ “ខ្ញុំមិនឱ្យគាត់ទេ” ព្រោះអ្វី បើបើកកែបខ្ញុំភ័យខ្លាចបោះគ្រឿងញៀនចូល ហើយបើឱ្យកាតគ្រី ដូចឱ្យម៉ូតូគាត់ចឹង។ ក្រោយពីជជែកមួយសន្ទុះមក ប៉ូលិសល្បាតបាន យកម៉ូតូ និងខ្ញុំទៅប៉ុស្តិ៍រដ្ឋបាលទូលទំពូងទី២ ខ្ញុំទៅជាមួយ ព្រោះខ្ញុំមិនខ្លាចទេ ម៉ូតូខ្ញុំស្របច្បាប់ គោរពច្បាប់ចរាចរណ៍ ហេតុអ្វីត្រូវភ័យ ។
លុះពេលខ្ញុំទៅដល់ ស្រាប់តែមេរបស់គាត់ចេញពីក្នុងប៉ុស្តិ៍រដ្ឋបាលមកស្តីបន្ទោសឱ្យក្រុមប៉ូលិសទាំងនោះថា មិនមែនវេនល្បាតពួកអស់ហែងផង ម៉េចបានដើរចាប់គេចឹង។ ខ្ញុំបានប្រាប់ទៅមេគាត់ថា ម៉ូតូខ្ញុំទិញពីហាង មានឯកសារត្រឹមត្រូវ ម៉េចបានពួកគាត់មកចាប់ខ្ញុំទៅវិញ ខ្ញុំមិនយល់សោះ ហេតុអ្វី? គាត់មិនបានតបអីទេ ក៏ចូលទៅក្នុងមួយភ្លែត ស្រាប់តែចេញមកវិញ ហើយនិយាយខ្លាំងៗទៅក្រុមប៉ូលិសល្បាតនោះ ថាចាប់គេធ្វើអី គេខុសអីឱ្យគេទៅវិញទៅ។ ហើយគាត់ក៏បែរមកនិយាយជាមួយខ្ញុំថា ប្អូនផ្ទះនៅណា? មកពីណាទៅណា? ខ្ញុំក៏រៀបរាប់ប្រាប់គាត់តាមដំណើរ ហើយពេលនោះគាត់ក៏ឱ្យខ្ញុំទៅផ្ទះចុះមិនអីទេ ពួកវាចាប់ច្រឡំទេ?
ករណីខាងលើជាហេតុការណ៍ដែលខ្ញុំបានជួបផ្ទាល់ ហ្នឹងយល់ថា រឿងធ្វើស៊ីម៉ូតូហ្នឹងមានពិតមែន។ បើចង់ពិនិត្យឯកសារម៉ូតូមានពន្ធ ឬអត់ពន្ធ មិនបាច់ទៅរកនៅឆ្ងាយទេ រកតែគ្នាគាត់ទៅមានមិនចេះខ្វះ? រាល់ថ្ងៃរស់នៅភ័យខ្លាចនឹងចោរផង ភ័យខ្លាចបងៗសមត្ថកិច្ចមួយចំនួនផង “ជិះអាល្អគេប្លន់ ជិះអាអន់គេមើលងាយ” មិនការពារ សន្តិសុខប្រជាពលរដ្ឋទេ បែរដើរចាប់ សំឡុត គំរាមប្រជាជនស្លូតត្រង់ នេះចំខ្ញុំមានស្មារតីល្អ ចុះបើអ្នកខ្លះស្លុត ភ័យ មិនប្រកាច់យកទេអី”៕


ប្រភព៖Hear Phadet
- Share This Post:






