ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ជូល ចាប៉ីដងវែង ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (មានវីដេអូ)

    BY Khmernote Media November 30, 2018
    អបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ជូល ចាប៉ីដងវែង ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (មានវីដេអូ)

    នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាខួប២ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូដែល​ត្រូវ​ការ​ការពារ​ជា​បន្ទាន់ (Need of Urgent Safeguarding) ក្នុង​ទី​ក្រុង Addis​ Ababa ​ប្រទេស​អេ​ត្យូ។ ចាប៉ីដងវែងជាឧបករណ៍បុរាណមានខ្សែ២  សម្រាប់ប្រគំុក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ,ខ្ទង់ ស្នូក(ប្រអប់សំនៀង) , ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay