ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញ៉ាំប្រហិតដោតចង្កាក់បណ្តើរ ជិះម៉ូតូជាមួយជីតាបណ្តើរ ចៃដន្យជួបគ្រោះថ្នាក់ ចង្កាក់ប្រហិតបុកធ្លុះមាត់

    BY Khmernote Media November 30, 2018
    ញ៉ាំប្រហិតដោតចង្កាក់បណ្តើរ ជិះម៉ូតូជាមួយជីតាបណ្តើរ ចៃដន្យជួបគ្រោះថ្នាក់ ចង្កាក់ប្រហិតបុកធ្លុះមាត់

    អាហារដោតចង្កាក់ស្រួចៗត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតនៅតាមដងផ្លូវ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជន និងក្មេងៗ។ អាហារប្រភេទនេះមានរសជាតិឆ្ងាញ់មួយបែប និងមានតម្លៃធូរថ្លៃអាចទទួលយកបាន។ មនុស្សភាគច្រើនមិនបានគិត ដល់ទេថា អាហារប្រភេទអាចក៏អាចផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ជាពិសេសសម្រាប់ក្មេងៗតែម្តង។ ជាក់ស្តែកកុមារាម្នាក់ ត្រូវចង្កាក់ដោយប្រហិតបុកធ្លុះចូលទៅក្នុងមាត់ឲ្យរងរបួសធ្ងន់ និងត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗទៀតផង។ ហេតុការណ៍នេះបាន កើតឡើងនៅក្នុងប្រទេសថៃ ហើយកុមាររងគ្រោះមានឈ្មោះថា Tonnawat និងមានអាយុ ៨ ឆ្នាំ។ ក្នុងថ្ងៃកើតហេតុកុមារារងគ្រោះបានជិះម៉ូតូជាមួយនឹងជីតារបស់គេ ដោយកុមាររងគ្រោះជិះនៅពីក្រោយ និងញ៉ាំប្រហិតអាំងបណ្តើរ។ ជាអកុសល ម៉ូតូនោះ បានដួល និងបានធ្វើឲ្យចង្កាក់ដ៏មុតស្រួចនោះបុកទម្លោះចូលមាត់របស់កុមារារងគ្រោះតែម្តង។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមលោកអ្នកមេត្តាយកចិត្តទុកដាក់ចំពោះក្មេងតូចៗកុំបណ្តោយឲ្យពួកគេ កាន់ចង្កាត់ស្រួចក្នុងដៃឲ្យសោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thairesidents

    Share This Post:
    MPO4D jitutoto mpo4d Mpoplay