ស្តែងពេកហើយប្លន់មុខផ្ទះតែម្តង! ម៉ោង៣ទៀបភ្លឺ ស្រីស្អាតម្នាក់ជិះចេញពីធ្វើការត្រូវក្រុមចោរតាមប្លន់យកម៉ូតូទៅបាត់ (មានវីដេអូ)
- November 30, 2018
អំពើចោរកម្មដូចជាចោរលួច ចោរឆក់ និងចោរប្លន់ យកទ្រព្យសម្បតិ្ត នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ។
ជាក់ស្តែងណាស់មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយមានការបង្ហោះវីដេអូបង្ហាញសកម្មភាពចោរមួយក្រុមមានគ្នា ២នាក់ ប្លន់យកម៉ូតូ Zoomer-X ពីនារីម្នាក់បានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ JeJe Sa បានបង្ហោះវីដេអូដែលយកបានពីកាម៉េរាសុវត្ថិភាព ព្រមទាំងបានសរសេររៀបរាប់ថាៈ “ស្ដែងពេកហើយ ស្លាកលេខម៉ូតូខ្ញុំ ភ្នំពេញ 1FV-0152 បានចោរប្លន់បាត់ហើយ បើបងប្អូនណាឃើញជួយទំនាក់ទំនងមកខ្ញុំផង 086708460 Shares តៗគ្នាផង អរគុណទុកជាមុន”៕



- Share This Post:






