ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឈ្វែងយល់! ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​បុរាណ​វិទ្យា ពន្យល់ពីមូលហេតុដែលយក ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​ ​ចុះបញ្ជី​យូណេស្កូ​ ហើយជាបេតិកភណ្ឌ​អរូបីការពារ​បន្ទាន់​ (មានវីដេអូ)

    BY Khmernote Media December 1, 2018
    គួរឈ្វែងយល់! ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​បុរាណ​វិទ្យា ពន្យល់ពីមូលហេតុដែលយក ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​ ​ចុះបញ្ជី​យូណេស្កូ​ ហើយជាបេតិកភណ្ឌ​អរូបីការពារ​បន្ទាន់​ (មានវីដេអូ)

    ក្រោយពេលដែល ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ត្រូវបាន​ចុះ​បញ្ជី​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី គឺ​ដើម្បី​សង្គ្រោះបន្ទាន់ (Urgent Safeguarding List) មានមហាជនខ្មែរជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល និងមានចម្ងល់ជាខ្លាំងក្នុងការដាក់ ល្ខោនខោលខ្មែរ នៅក្នុងការការពារសង្គ្រោះបន្ទាន់បែបនេះ។ យ៉ាងណាមិញលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​បុរាណ​វិទ្យា និង​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បានបង្ហាញវត្តមានជាភ្ញៀវកិត្តិយសក្នុងការផ្តល់បទសម្ភាសន៍នៅក្នុង​វិទ្យុ​បារាំង​អន្តរ​ជាតិ ព្រមទាំងបានពន្យល់ពីមូលហេតុដែល យកឈ្មោះល្ខោនខោលវត្តស្វាយអណ្តែត ហើយជាបេតិកភណ្ឌអរូបី​ការពារ​បន្ទាន់។

    លោក ព្រាប ចាន់ម៉ារ៉ា បានពន្យល់់ថាការដាក់ ល្ខោនខោលវត្តស្វាយអណ្តែតនេះ គឺ​អនុវត្តតាម​គោលការណ៍​របស់​អង្ក​ការ​យូណេស្កូ ដែល​តម្រូវ​ឲ្យ​យក​ទីតាំង ឬ​សហគមន៍​ដែល​បាន​អភិរក្ស​ល្ខោនខោល​នេះ​បានល្អ​ជាងគេ ធ្វើជា​តំណាង​ឲ្យ​ល្ខោនខោល​ដទៃទៀតនៅក្នុង​ប្រទេស​កម្ពុជា​។ ហើយមូលហេតុនៃការដាក់បញ្ជូល ល្ខោនខោលស្វាយអណ្តែត តំណាងទូទាំងប្រទេសនេះគឺល្ខោនខោលស្ថិតនៅក្នុងប្រពៃណីរបស់អ្នកស្រុកនិងរបស់សហគមន៍ផ្ទាល់ ហើយងាកមកមើលយុវជនសម័យថ្មីងាកចេញពីប្រពៃណីខ្លះ ហើយម្យ៉ាងទៀតល្ខោនខោលនេះគឺរស់ដោយសារតែអ្នកស្រុកផ្ទាល់តែម្តង។

    ក្នុងនោះក៏មានការបញ្ជាក់ពីលោក ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ស្រុក​បារាំង ស្រុក​ចិន ប្រេ​ស៊ី​ល​…​។​ល​។ គេ​មាន​ដាក់ចូល​បញ្ជី​ដែល​ត្រូវការពារ​បន្ទាន់​ដូចគ្នា​ដែរ​។ ត្រង់នេះ​មិន​មានន័យថា​អវិជ្ជមាន​នោះទេ ផ្ទុយទៅវិញ​គឺជា​ការទាញយក​ចិត្ត​ទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អ្នក​ថា និង​អ្នកធ្វើ ទាំង​នៅ​ស្រុក​ខ្មែរ និង​អន្តរជាតិ ឲ្យ​មក​រួមគ្នា​គិតគូ​អំពី​មរតក​ជាតិ​មួយ​នេះ​ទាំងអស់គ្នា​។ អនុសញ្ញា​ស្តីពី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី គឺ​ផ្ដោតលើ​កិច្ចការពារ​បេតិកភណ្ឌ​។ មិនមែន​គណកម្មការ​អន្តររដ្ឋាភិបាល​មកពី​ប្រទេស​នានា​២៤​ប្រទេស មក​វាយតម្លៃ​លេខ​មួយ លេខ​ពីរ​របស់​នេះ​ល្អ​ជាង បេតិកភណ្ឌ​នោះ​អាក្រក់​ជាង​របស់​នេះ​ទេ​។​សូមកុំ​យល់ច្រឡំ​។ ក្នុង​កម្រិត​អន្តរជាតិ​យូណេស្កូ គេ​មិនមែន​ធ្វើ​ឲ្យ​មាន​ជាតិនិយម​នោះទេ​។ គេ​ឲ្យ​តម្លៃ​លើ​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​ពី​ស្រុក​មួយ​ទៅ ស្រុក​មួយ​ខុស​ទៅ​។

    ដើម្បីជ្រាបច្បាស់សូមស្តាប់នៅខាងក្រោមនេះ៖

    ប្រភព៖ ​វិទ្យុ​បារាំង​អន្តរ​ជាតិ /  ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay