ស្រីម្នាក់បែកដុំស៊ីលីកូននៅក្នុងដើមទ្រូងក្នុងអំឡុងពេលរួមភេទ តែរយៈពេលមួយឆ្នាំក្រោយទើបដឹង
- December 1, 2018
ថៃ៖ ស្រីម្នាក់បានជួបគ្រោះថ្នាក់បែកដុំស៊ីលីកូននៅក្នុងដើមទ្រូងក្នុងអំឡុងពេលរួមភេទ តែរយៈពេលមួយឆ្នាំក្រោយពេលកើតហេតុទើប នាងបានដឹងរឿងនេះ។ ហេតុការណ៍នេះបានកើតឡើងចំពោះស្រ្តីជនជាតិថៃម្នាក់ ដែលមានឈ្មោះថា Preeyaporn រស់នៅក្នុងក្រុងបាងកកប្រទេសថៃ។ នាងបានឲ្យដឹងថា កាលពី២ឆ្នាំមុននាងបានទៅវះកាត់ពង្រីកដើមទ្រូងនៅក្នុងគ្លីនិចស្របច្បាប់មួយកន្លែងក្នុងប្រទេសថៃ ហើយបន្ទាប់ពីវះកាត់រួចនាង នាងបានបន្តសកម្មភាពរួមភេទជាមួយនឹងមិត្តប្រុសនាងជាធម្មតា ហើយក្នុងអំឡុងពេលរួមភេទនោះមិត្តប្រុសរបស់នាងបានច្របាច់ដើមទ្រូងនាងយ៉ាងខ្លាំងធ្វើឲ្យដុំស៊ីលីកូននៅក្នុងនោះបានបែក។
យ៉ាងណាក្តី នាងមិនបានដឹងពីហេតុការណ៍នេះច្បាស់ទេ ដោយនាងគ្រាន់តែមានអារម្មណ៍ថា មួយឆ្នាំចុងក្រោយនេះដើមទ្រូងរបស់នាងហាក់ខុសប្រក្រតី។ ក្រោយមកទៀត នាងក៏ចាប់ផ្តើមមានការឈឺចាប់ហើយក៏បានទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញ ទើបគេរកឃើញថា ដុំស៊ីលីកូននៅក្នុងដើមទ្រូងរបស់នាងបានបែកមួយឆ្នាំមកហើយ។ តាមរយៈបទពិសោធណ៍នេះ ស្រ្តីរងគ្រោះខាងលើបានផ្ដាំទៅស្រ្តីគ្រប់រូបដែលបានធ្វើការវះកាត់ដើមទ្រូង ត្រូវចេះតាមដានស្ថានភាពដើមទ្រូងរបស់ខ្លួនឲ្យបាន ច្បាស់លាស់ដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាធំកើតឡើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
- Share This Post:






