ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បដិសេដរាល់ព័ត៌មានបំពុល ថាមានការធ្លាក់យន្តហោះនៅព្រលានអន្តរជាតិកងកេង

    BY Khmernote Media November 30, 2018
    ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បដិសេដរាល់ព័ត៌មានបំពុល ថាមានការធ្លាក់យន្តហោះនៅព្រលានអន្តរជាតិកងកេង

    នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានការចុះផ្សាយថា មានការធ្លាក់យន្តហោះនៅព្រលានអន្តរជាតិកងកេង ខណៈពេលដែលកំពុងសមយុទ្ធគ្រប់គ្រងគ្រោះអាសន្នជាទ្រង់ទ្រាយធំ។ ដោយ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញមុខបដិសេធភ្លាមថា៖ “ខ្ញុំបាទ​ សូមធ្វើការបដិសេធ​ និងច្រានចោលព័ត៌មានថាមានយន្តហោះធ្លាក់​ នៅខេត្តព្រះសីហនុ​ ខណះពេលដែលកំពុងធ្វើលំហាត់សមយុទ្ធ​គ្រប់គ្រងគ្រោះអាសន្ន​ នៅព្រលានយន្តហោអន្តរជាតិកងកេង​ ហើយនៅវេលាម៉ោង១២ជាងថ្ងៃត្រង់​ ថ្ងៃទី៣០​ ខែវិច្ឆិកានេះ​ សមយុទ្ធនោះត្រូវបានបញ្ចប់​ ពុំមានភាពមិនប្រក្រតីណាមួយឡើយ​ ។

    គួររំលឹកផងដែលថានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នៅព្រលាន អន្តរជាតិកងកេង មានការធ្វើសមយុទ្ធគ្រប់គ្រងគ្រោះអាសន្នជាទ្រង់ទ្រាយធំមាន កងកំលាំងចូលរួម ១៧អង្គភាពស្មើនឹងចំនួន២៣៨នាក់។ លំហាត់សមយុទ្ធនេះ មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង ​និងផ្សែងខ្មួលខ្មាញ់ ជាសិប្បនិមិ្មត ប្រធានបទនៃការធ្លាក់យន្តហោះក្នុងអាកាសយានដ្ឋាន ហើយសមយុទ្ធគ្រប់គ្រងគ្រោះអាសន្ននេះបានបញ្ចប់ទៅយ៉ាងជោគជ័យ៕

    ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay