ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹម១១ខែ កម្ពុជាយើងរកចំណូលបានជាង១០០លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ

    BY Khmernote Media December 1, 2018
    ត្រឹម១១ខែ កម្ពុជាយើងរកចំណូលបានជាង១០០លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ

    ខេត្តសៀមរាប៖ ត្រឹមរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ១០៤,៥២៧,៥៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានផ្សពផ្សាយនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ។

    នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,៣២៣,១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦.០៩ភាគរយ។

    ចំណូលដែលទទួលបាន១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,៦៤៦,៣៣៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជាផងដែរ៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay