អន្តរជាតិ
ជប៉ុន បន្តផ្តល់ជំនួយឥតសំណង ជាង៣៥ម៉ឺនដុល្លារអាមេរិក ដល់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
BY Khmernote Media
November 30, 2018
ជប៉ុនបន្តផ្តល់ជំនួយឥតសំណងសរុបចំនួន ៣៥៣,២៧៦ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ នៅថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៥៣,២៧៦ ដុល្លារអាមេរិក សរុបរួមមានមន្ទីរខេត្តចំនួន៤ ដូចជា៖
ផ្តល់ជូន ៨៨,៩៩៥ ដុល្លារអាមេរិកដល់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ
ផ្តល់ជូន ៨៧,៣០៤ ដុល្លារអាមេរិកដល់មន្ទីរសុខាភិបាលខេត្តតាកែវ
ផ្តល់ជូន ៨៩,១៦២ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល
ផ្តល់ជូន ៨៧,៨១០ ដុល្លារអាមេរិកដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ការផ្តល់ជូននេះគឺក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ៕


អត្ថបទ៖ ណារ៉ែន
ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា