នេះហើយជាសកម្មភាពគាំទ្រ និងហាត់រៀនល្ខោនខោលរបស់ក្មេងៗ ជំនាន់ក្រោយ នៅវត្តស្វាយអណ្តែត
កាលពីថ្ងៃទី២៨ ខែវិច្ឆិកានេះ ល្ខោនខោលស្វាយអណ្តែតរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្កការយូណេស្កូជាផ្លូវការ នៅក្នុងសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី ក្រុង Port Louis ប្រទេស Mauritius។ ដំណឹងនេះ បានធ្វើឲ្យមហាជន ក៏ដូចជាបងប្អូនជនរួមជាតិខ្មែរទាំងអស់ ចូលរួមសម្តែងក្ដីរីករាយជាខ្លាំង។
ក្នុងនោះ ក៏មានបងប្អូនមួយចំនួនហាក់ដូចជាកម្របានឃើញរូបភាពតឹកតាំងសម្រាប់ល្ខោនដ៏កម្សត់មួយនេះណាស់។ ប៉ុន្តែតាមការពិតជាក់ស្ដែង ល្ខោនខោលនៅវត្តស្វាយអណ្តែត ត្រូវបានអ្នកភូមិនៅទីនោះស្រលាញ់ និងគាំទ្រខ្លាំងមិនចាញ់សិល្បៈសម័យប៉ុន្មានឡើយ។ នៅក្នុងវត្តស្តាយអណ្តែត ថែមទាំងបានបើកជាថ្នាក់បង្រៀនក្មេងតូចៗ ជំនាន់ក្រោយជាច្រើននាក់ថែមទាំងផង។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ពេលមានការសម្ដែងម្ដងៗ ក៏នៅតែមានការគាំទ្រច្រើនពីទស្សនិកជនផងដែរ។ ចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖









ប្រភពរូបភាព៖ Pakka, brospovArtist