Khmernote Media
  • PR

    សព្វថ្ងៃនេះ យើងសង្កេតឃើញថា ទីផ្សារផលិតផលបច្ចេកវិទ្យា មានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការជឿនលឿននៃផ្នែកបច្ចេកវិទ្យាទូរស័ព្ទនេះតែម្ដង។ ម្យ៉ាងវិញទៀត សម្រាប់ទីផ្សារទូរស័ព្ទស្មាតហ្វូនថ្នាក់កណ្តាល កំពុងតែធ្វើការវាយលុកយ៉ាងសម្បើមក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្សសាមសុង បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីផលិតបាននូវសមិទ្ធផលមួយគួរជាទីគាប់ចិត្ត សម្រាប់អតិថិជនដែលជាគោលដៅរបស់ខ្លួន។ ជាក់ស្តែងស្មាតហ្វូនថ្នាក់កណ្តាលរបស់សាមសុង Galaxy J6+ កំពុងតែទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨។ ហើយបើយោងតាមពត៌មានដែលទទួលបានពីក្រុមហ៊ុនបានឲ្យដឹងថា Galaxy J6+ មានការគាំទ្រ យ៉ាងច្រើនបំផុតពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា ហើយពិសេសជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលពិធីបុណ្យអុំទូកនាពេលកន្លងទៅនេះ Galaxy J6+ ទទួលបានការលក់កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ មូលហេតុដែល Galaxy J6+ ទទួលបានប្រជាប្រិយភាពជាងស្មាតហ្វូនដទៃ ដែលស្ថិតនៅក្នុងកម្រិតដូចគ្នានោះ ព្រោះវាមានសមត្ថភាពខ្ពស់ហួសពីតម្លៃ

    November 29, 2018
  • PR

    ដើម្បីផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនដល់អ្នកវិនិយោគទុន សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងក្រុមហ៊ុនបចេ្ចកវិទ្យាអចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រូបអ៊ីស(PropEase) បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តដើម្បីបន្តររីកចំរើនលើវិស័យអចលនទ្រព្យ និងលើកទឹកចិត្តដល់លំហូរអ្នកវិនិយោគទុនបន្ថែមទៀត។ នៅក្រោយពិធីចុះកិច្ចព្រមព្រៀង កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ លោក ខេង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចព្រមព្រៀងនេះដើម្បីធ្វើការផ្សព្វផ្សាយដល់សមាជិកឲ្យស្គាល់អំពីការសម្រេចចិត្តឈានជើងចូលមកប្រទេសកម្ពុជារបស់ក្រុមហ៊ុន ប្រូបអ៊ីស ក្នុងការបម្រើសេវាកម្មទំរង់កម្មវិធីទូរស័ព្ទដៃទំនើបដំបូង។ បន្ទាប់ពីចុះកិច្ចព្រមព្រៀង ប្រូបអ៊ីស នឹងព្យាយាមជួយសមាគមអ្នកជំនាញអចលនទ្រព្យ ជំរុញការផ្សព្វផ្សាយដល់ម្ចាស់គម្រោងអភិវឌ្ឍន៍នានាឲ្យយល់ពីសារៈសំខាន់ នៃសេវាកម្ម និងព្យាយាមពន្យល់ដល់ទីភ្នាក់ងារអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាដទៃផ្សេងទៀតឲ្យស្វែងយល់អំពីសារៈសំខាន់ និងឈានទៅប្រើប្រាស់ធ្វើការសហការជាមួយគ្នា។ លោក ពុទ្ធី លើកឡើងថា បើផ្អែកទៅលើសក្តានុពលអំណោយផលពីទីតាំងភូមិសាស្រ្ត និងធនធានមនុស្សនៅកម្ពុជា ពិតប្រាកដកម្ពុជាគឺមានឱកាសរីកចម្រើនដើរទាន់ប្រទេសជិតខាង ប៉ុន្តែក៏អាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យុវជនផងដែរ ព្រោះថាទោះបីជាកម្ពុជាដើរយឺតជាងគេបន្តិចក្តី តែប្រសិនបើយុវជនខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង

    November 29, 2018
  • អន្តរជាតិ

    រឿងរ៉ាវកំពុងក្តៅគគុកករណីលោក ហេង ឡុង ម្ចាស់ផលិតកម្មកុនខ្មែរ រឿង បន្តោងឆ្នាំងដី ចេញមុខចង់ធានាជួយគ្រូអគ្គីនេត្រ ឲ្យចេញក្រៅឃុំ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។ បន្ទាប់ពីការបង្ហោះរបស់លោក​ បានធ្វើឲ្យកើតមានមតិជាច្រើនបានផ្ទុះការរិះគន់ទៅលើលោកជាខ្លាំង។​ យ៉ាងណាមិញ ថ្មីៗ នេះ លោក ហេង ឡុង បានចេញមុខបកស្រាយភ្លាមៗ ទាក់ទងនឹងចម្ងល់ រួមជាមួយនឹងពាក្យរិះគន់ផងដែរ។ ជាក់ស្ដែង លោកបាននិយាយថា តាមពិតលោកគម្រោងកាត់ប្លង់របស់អគ្គីនេត្រចេញពីកុន តាំងពីមុនមានព័ត៌មានជួញដូរគ្រឿងញៀនទៅទៀត ដោយសារតែអគ្គីនេត្រទៅទៀត។ តែបន្ទាប់ពីមានចេញព័ត៌មាននេះ ស្រាប់តែមានបងប្អូនជាច្រើនប្រកាសមិនឲ្យកាត់ទៅវិញ ដោយសារការអាណិត។ មួយវិញទៀត លោកបានបញ្ជាក់ថា ការបង្ហោះចង់ជួយអគ្គីនេត្រ គឺដោយសារតែចង់បំពេញភារកិច្ចដឹងសុខទុក្ខរបស់សមាជិកខ្លួន ក្នុងនាមជាប្រធានសមាគមសិល្បៈ ត្បិតបើគិតទៅអគ្គីនេត្រក៏ជាអ្នកសិល្បៈមួយរូបបាត់ទៅហើយ។

    November 29, 2018
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រុមគ្រូពេទ្យផ្នែករោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យមកពី ប្រទេសអូស្ត្រាលីធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលដោយវះកាត់ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ។ ជំងឺ ដែលមន្ទីរពេទ្យទទួលពិនិត្យ ព្យាបាលមានដូចជា៖ + ផ្នែករោគស្ត្រី + ជំងឺស្រុតសរីរាង្គ (ស្រុតស្បូន ស្រុតប្លោកននោម ស្រុតទ្វារលាមក) + ជំងឺប្រដាប់ភេទមិនប្រក្រតីពីកំណើត (ជំងឺហៀរទឹកននោមតាមទ្វារមាស ជំងឺមិនមានទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត) ដូច្នេះបង-ប្អូនស្ត្រី ដែល ដែលមានបញ្ហារោគស្រ្តីដូចខាងលើ អាចមកចុះឈ្មោះចាប់ពីផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី

    November 29, 2018
  • សង្គម

    ថ្មីៗ នេះ មានការចែករំលែកលើបណ្ដាញហ្វេសប៊ុក ពីវីដេអូមួយដែលបង្ហាញពីករណីជនខិលខូចនៅភ្នំតាម៉ៅ ដែលមានបំណងអាក្រក់ប៉ុនប៉ងកំទេចឡានអ្នកដំណើរ។ ជាក់ស្ដែងយោងតាមការរៀបរាប់ឲ្យដឹងពីម្ចាស់ឡាន គឺខណៈពេលដែលគាត់បើកបរកាត់តាមផ្លូវទៅភ្នំតាម៉ៅតាមធម្មតា ដោយពុំបានបន្ថយល្បឿន ដាក់ទានឲ្យអ្នកសុំទានតាមផ្លូវឡើយ។ ប្រហែលជាដោយសារតែបែបនេះ ទើបពួកក្មេងៗទាំងអស់នោះខឹង រួចឆ្មក់យកចំពាមកៅស៊ូបាញ់ចង្កៀងឡានរបស់គាត់ តែបែរជាខ្ទៀតត្រូវលើឡានវិញ រហូតបណ្ដាលឲ្យឆ្កូតថ្នាំមួយដុំធំតែម្ដង។ ក្នុងនោះបងប្រុសក៏បានប្រាប់ និងដាស់តឿនឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នផងដែរ។ ចង់ដឹងច្បាស់​សូមទស្សនាវិដេអូខាងក្រោម៖ឮ

    November 29, 2018
  • PR

    ផលិតកម្មនាឡិកាស្វីស បានសម្ភោធនូវម៉ូដែលដែលផលិតមានចំនួនកំណត់ ទាំងបីនៃស្លាក សញ្ញា MIDO ដោយផ្អែកទៅលើគោលដៅបីគឺ “ អតីតកាល បច្ចុប្បន្នកាល និងអនាគត ” ដើម្បី បង្ហាញអំពី ដំណើរការផលិតឥតឈប់ឈរ ក៏ដូចជាកិត្តិសព្ទដ៏ល្បីល្បាញ នៃផលិតកម្មនាឡិកា ដែលមានតាំងពីដូនតាមកម្ល៉េះ ។ នៅក្នុងឆ្នាំ ២០១៨ នេះ ស្លាកសញ្ញានេះបានបង្កើតម៉ូតគម្រប់ ១០០ឆ្នាំ ដើម្បីអបអរសាទរនូវតម្លៃដ៏អស្វារ្យដែលម៉ាកMIDOបានបង្កើតខ្សែរស្រឡាយអស់ រយ:កាល១០០ឆ្នាំមកនេះ : ការរចនាម៉ូតគ្មានទីបញ្ចប់ ប្រើប្រាស់វត្ថុធាតុដើមមានគុណភាពខ្ពស់ ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ។ ការបន្តនូវត្រកូល Baroncelli នេះគឺដោយមានការ ជម្រុញពី

    November 29, 2018
  • អន្តរជាតិ

    ចិន៖ ប៉ូលិសចិនកំពុងតែតាមចាប់ខ្លួនឧក្រិដ្ឋជនស្រ្តីម្នាក់ ដែលនាងត្រូវបានគេចាត់ទុកថា ជាឧក្រិដ្ឋជន ដែលស្អាតបំផុតក្នុងប្រទេសចិន។ ឧក្រិដ្ឋជនស្រស់ស្អាតរូបនេះមានឈ្មោះថា Qingchen Jingjing និងមានអាយុទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ។ បើតាមប៉ូលិសជំនាញ ចិនបានប្រាប់ឲ្យដឹងថា ឧក្រិដ្ឋជនរូបនេះត្រូវបានគេចាប់ខ្លួនពីបទឆបោកលុយអតិថិជន ដែលមកហាងរបស់នាងក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ហាងរបស់នាងគឺជាប្រភេទហាងកាហ្វេ និងបារ ហើយអតិថិជនគោលដៅរបស់នាងគឺមនុស្សប្រុសស្រវឹងស្រា។ នាង​បានធ្វើការងារនេះជាមួយនឹងមិត្តភក្តិនាង ៦ នាក់ផ្សេងទៀត ហើយក្នុងរយៈពេល ៦ ខែ ចាប់ពីពេលបើកហាងមកនេះ ក្រុមរបស់នាងបានបោកប្រាស់លុយរបស់គេបានយ៉ាងច្រើនរហូតដល់មានបុរសជនរងគ្រោះម្នាក់ទៅប្ដឹងប៉ូលិស ដើម្បីជួយធ្វើអន្តរាគមន៍។ យ៉ាងណាក្តីវិធីនៃការឆបោកលំអិតរបស់ក្រុមពួកនាង មិនត្រូវបានគេបង្ហាញនោះទេ។ រហូតមកទល់នឹងពេលនេះខាងប៉ូលិសបានធ្វើការឃាត់ក្រុមរបស់នាងបាន ៦ នាក់ហើយ​

    November 29, 2018
  • សង្គម

    នៅថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ ល្ខោនខោល​ របស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណេស្កូ​ជាផ្លូវការ​ នៅក្នុងសម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ក្រុង Port Louis ប្រទេស Mauritius។ ដោយក្នុងឱកាសអបអរគួរជាទីមោទកភាពនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមគ្នារៀបចំពិធីអបអរសាទរ បន្ទាប់ពី “ល្ខោនខោល” របស់ខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ ដោយទូងស្គរ វាយគង ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង​

    November 29, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាយជាកីឡាករដំបូងក្នុងប្រវតិ្តសាស្រ្ដរបស់ Champion League ដែលក្លាយជាកីឡាករដំបូងឈ្នះ 100 ប្រកួតនៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឹរ៉ុប UEFA Champion League។ កំណត់ត្រាថ្មីរបស់ Ronaldo បានធ្វើឡើងក្រោយពេល Juventus យកឈ្នះ Valencia ដោយលទ្ធផល 1-0 កាលពីម្សិលមិញក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូល។ ដូចគ្នានឹងការឈ្នះកាលពីម្សិលមិញរបស់ Juventus នោះ ក្លឹបយក្សរបស់អ៊ីតាលីមួយនេះបានបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងពូល។

    November 28, 2018
  • កីឡា

    លោក Jose Mourinho ត្រេកអរដល់ថ្នាក់ទាញដបទឹកយកមកបោកចោលក្រោយពេលខ្សែបម្រើ Marouane Fellaini សុតបញ្ចូលទីនៅក្នុងនាទីទី 90 ជួយឲ្យក្លឹបបិសាចក្រហម Manchester United យកឈ្នះក្លឹប Young Boys ដោយលទ្ធផល 1-0 ហើយបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ UEFA Champion League។ ការប្រកួតរវាងបិសាចក្រហម Manchester United និង Young Boys កាលពីម្សិលមិញក្នុងវគ្គចែកពូលពានរង្វាន់ UEFA Champion League អាចនិយាយថាគឺជាការប្រកួតដ៏តានតឹងមួយ បន្ទាប់ពី Manchester

    November 28, 2018