អន្តរជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងព្យាបាលវះកាត់ ជំងឺមិនប្រក្រតីទាំងនេះរបស់ស្ត្រី
BY Khmernote Media
November 29, 2018
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រុមគ្រូពេទ្យផ្នែករោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យមកពី ប្រទេសអូស្ត្រាលីធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលដោយវះកាត់ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ។ ជំងឺ ដែលមន្ទីរពេទ្យទទួលពិនិត្យ ព្យាបាលមានដូចជា៖
+ ផ្នែករោគស្ត្រី
+ ជំងឺស្រុតសរីរាង្គ (ស្រុតស្បូន ស្រុតប្លោកននោម ស្រុតទ្វារលាមក)
+ ជំងឺប្រដាប់ភេទមិនប្រក្រតីពីកំណើត (ជំងឺហៀរទឹកននោមតាមទ្វារមាស ជំងឺមិនមានទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត)
ដូច្នេះបង-ប្អូនស្ត្រី ដែល ដែលមានបញ្ហារោគស្រ្តីដូចខាងលើ អាចមកចុះឈ្មោះចាប់ពីផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០១៩៕

អត្ថបទ៖ សេម